ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបប្រជុំពិភាក្សា និងប្រឹក្សាយោបល់ជាមួយក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមប្រព័ន្ធ Zoom និងប្រជុំដោយផ្ទាល់ជាមួយក្រុមការងារនៃអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) នៅទីស្តីការក្រសួងពាណិជ្ជកម្មលើការងារសហការ និងការចូលរួមចំណែកគាំទ្ររបស់ដៃគូអភិវឌ្ឍន៍សម្រាប់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបប្រជុំពិភាក្សា និងប្រឹក្សាយោបល់ជាមួយក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមប្រព័ន្ធ Zoom និងប្រជុំដោយផ្ទាល់ជាមួយក្រុមការងារនៃអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) នៅទីស្តីការក្រសួងពាណិជ្ជកម្មលើការងារសហការ និងការចូលរួមចំណែកគាំទ្ររបស់ដៃគូអភិវឌ្ឍន៍សម្រាប់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជា។

កិច្ចជំនួបនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ជាច្រើនរូបផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមអនុរដ្ឋលេខាធិការ បានស្វាគមន៍ និងថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ ចំពោះការគាំទ្រសម្រាប់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជា ដែលការគាំទ្រទាំងនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម កសាងសមត្ថភាពពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ពីគោលបំណងសំខាន់ក្នុងការរៀបចំបង្កើតយន្តការសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ក្នុងវិស័យពាណិជ្ជកម្មនៅកម្ពុជា និងស្នើសុំឱ្យមានការចូលរួមសហការពីដៃគូអភិវឌ្ឍន៍ក្នុងដំណើរការអនុវត្តយន្តការសម្របសម្រួលរវាងដៃគូអភិវឌ្ឍន៍ ជាមួយក្រសួងពាណិជ្ជកម្មនេះឱ្យបានជោគជ័យ ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងការអនុវត្តគម្រោង/កម្មវិធីពាក់ព័ន្ធនានាក្នុងវិស័យពាណិជ្ជកម្មនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។

---

(Phnom Penh): On the morning of Friday, 16 May 2025, at the Ministry of Commerce, His Excellency OUM Kosal, Undersecretary of the Ministry of Commerce, had a bilateral meeting at the Ministry of Commerce with teams from the Asian Development Bank (ADB) through Zoom and in person with a team from the United Nations Industrial Development Organization (UNIDO) in Cambodia. The aim of the meeting was to discuss trade cooperation and support in Cambodia.

This meeting was also attended by the management and officials of the General Directorate of International Trade and the Department of International Cooperation.

To begin with, His Excellency Undersecretary of State warmly welcomed and thanked development partners for providing assistance for the development of the trade sector in Cambodia, and also stated that the assistance has contributed significantly to the development of the trade sector.building trade capacity and promoting economic growth in Cambodia.

In this meeting, His Excellency Undersecretary of State emphasized the important objective of creating a coordination mechanism with development partners in the trade sector in Cambodia, requesting the participation of development partners for the successful implementation of the coordination mechanism between development partners and the Ministry of Commerce, with the aim of strengthening cooperation and implementing projects/programs related to the trade sector in Cambodia more effectively.

https://s2.moc.gov.kh/mocspace/mocspace_1747470350054.jpg
https://s2.moc.gov.kh/mocspace/mocspace_1747470349844.jpg
https://s2.moc.gov.kh/mocspace/mocspace_1747470350017.jpg
https://s2.moc.gov.kh/mocspace/mocspace_1747470349934.jpg
https://s2.moc.gov.kh/mocspace/mocspace_1747470350001.jpg
https://s2.moc.gov.kh/mocspace/mocspace_1747470350043.jpg