ឯកឧត្តម ឃឹម សិរីវង្ស និងឯកឧត្តម មាស សេង បានចូលរួមក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលបានប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត រួមជាមួយមន្រ្តីនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តកំពង់ឆ្នាំង

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃព្រស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឃឹម សិរីវង្ស និងឯកឧត្តម មាស សេង បានចូលរួមក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលបានប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត រួមជាមួយមន្រ្តីនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តកំពង់ឆ្នាំង ។

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តកំពង់ឆ្នាំង មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ព្រមទាំងមន្ទីររ៉ែ និងថាមពលខេត្ត រៀបចំស្តង់ទំហំ ៣ x៦ ម៉ែត្រ ស្មើនឹង ១៨ម៉ែត្រការ៉េ ដើម្បីដាក់តាំងបង្ហាញនូវព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជសកម្មភាពរបស់ព្រះអង្គក្នុងកិច្ចការសង្គមនិងអភិវឌ្ឍជាតិ ព្រមទាំងសកម្មភាពរបស់ថ្នាក់ដឹកនាំកំពូល និងក្រសួង-ស្ថាប័ននៅលើជញ្ជាំងស្តង់ ផងដែរ។

បន្ថែមពីនេះ ក៏មានការដាក់តាំងបង្ហាញផលិតផលសក្តានុពលរបស់កម្ពុជាសម្រាប់បំពេញតម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេស រួមមាន៖ អង្ករសែនក្រអូប/អង្ករនាងអំ ម្រេចកំពត គ្រាប់ស្វាយចន្ទីរ ផ្កាអំបិលកំពត ស្ករត្នោតកំពង់ស្ពឺ ដំណាប់ផ្លែឈើ កុលភាជន៍ និងផលិតផលសក្តានុពលក្នុងខេត្តកំពង់ឆ្នាំង ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងទត និងជូនភ្ញៀវទស្សនា៕

https://s2.moc.gov.kh/mocspace/mocspace_1747470113163.jpg
https://s2.moc.gov.kh/mocspace/mocspace_1747470114731.jpg
https://s2.moc.gov.kh/mocspace/mocspace_1747470114728.jpg
https://s2.moc.gov.kh/mocspace/mocspace_1747470114360.jpg
https://s2.moc.gov.kh/mocspace/mocspace_1747470114739.jpg
https://s2.moc.gov.kh/mocspace/mocspace_1747470114212.jpg
https://s2.moc.gov.kh/mocspace/mocspace_1747470114694.jpg
https://s2.moc.gov.kh/mocspace/mocspace_1747470113973.jpg
https://s2.moc.gov.kh/mocspace/mocspace_1747470114308.jpg
https://s2.moc.gov.kh/mocspace/mocspace_1747470149136.jpg