លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្ម ប្រចាំទីក្រុងក្វាងចូវ នៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន បានចូលរួមក្នុងពិធីបេីកការតាំងពិរព័រណ៍ ទេសចរណ៍លេីកទី៣៣ (The 33rd Gounzhou International Tourism Fair) ដែលសហការរៀបចំដោយក្រុមហ៊ុន NetEase និងមន្ទីរទេសចរណ៍ទីក្រុងក្វាងចូវ និងមានការគាំទ្រពីមន្ទីរការបរទេសខេត្តក្វាងទុង ព្រមទាំងមានការចូលរួមពីបណ្តាប្រទេសជាច្រេីន រួមទាំងកម្ពុជាផងដែរ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ក្វាងចូវ, ចិន)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ ២០២៥ លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្ម ប្រចាំទីក្រុងក្វាងចូវ នៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន បានចូលរួមក្នុងពិធីបេីកការតាំងពិរព័រណ៍ ទេសចរណ៍លេីកទី៣៣ (The 33rd Gounzhou International Tourism Fair) ដែលសហការរៀបចំដោយក្រុមហ៊ុន NetEase និងមន្ទីរទេសចរណ៍ទីក្រុងក្វាងចូវ និងមានការគាំទ្រពីមន្ទីរការបរទេសខេត្តក្វាងទុង ព្រមទាំងមានការចូលរួមពីបណ្តាប្រទេសជាច្រេីន រួមទាំងកម្ពុជាផងដែរ។ 

ក្នុងព្រឹត្តិការណ៍ពិរព័រណ៍នេះ មានការចូលរួមពីភ្នាក់ងារទេសចរណ៍ Mekong Discovery Co.,Ltd, ក្រុមហ៊ុន Condo TV-Tower 1 ក្រុមហ៊ុន LDST Development (Cambodia) និងបណ្តាភ្នាក់ងារជម្រុញទេសចរណ៍ចិនទៅទស្សនាកម្ពុជាមួយចំនួន ដេីម្បីដាក់តាំងបង្ហាញផលិតផលទេសចរណ៍របស់ខ្លួន ព្រមទាំងមានការចូលរួមពីប្រទេសចំនួន ៥៥ ដែលមានគោលដៅទេសចរណ៍ជាង ១០០០កន្លែង ផងដែរ។

ក្នុងឱកាសនោះ កម្ពុជាបានដាក់តាំងផលិតផលខ្មែរ មួយចំនួន រួមមាន៖ ផលិតផលអង្ករ ម្រេចកំពត ស្វាយចន្ទីរ ដំណាប់ស្វាយ និងស្ករផែនត្នោត ដែលរៀបចំដោយក្រុមហ៊ុន កាតឺឡាយ ដែលជាក្រុមហ៊ុនមួយនាំផលិតផលកសិកម្មកែឆ្នៃកម្ពុជាមកកាន់ប្រទេសចិន។

---

(Guangzhou, China): On the morning of Thursday, 15 May 2025, Mr. LAO Nguon Eng, Commercial Attaché of Cambodia to Guangzhou in Guangdong province, People's Republic of China, attended the Opening Ceremony ofthe 33rd Guangzhou International Fair co-organized by NetEase Company and the Department of Tourism of Guangzhou and supported by the Department of Foreign Affairs of Guangdong Province with the participation of countries,including Cambodia.

There are Cambodian tourism agents called Mekong Discovery Co., Ltd, Condo TV-Tower 1, and LDST DEVELOPMENT (CAMBODIA), as well as other Chinese tourism agents, promoting Chinese travelers to Cambodia participated in and showcased its tourism products at this event, and also 55 countries with more than 1000 tourism destinations participated in this year's event.

On that occasion, Cambodia has showcased its processed agricultural products in its booth, such as rice, Kampot pepper, cashew nuts, dried mangoes, and palm sugar, managed by Gao De Lai Company, which exports Cambodian agricultural products to China.

https://s2.moc.gov.kh/mocspace/mocspace_1747469842609.jpg
https://s2.moc.gov.kh/mocspace/mocspace_1747469862154.jpg
https://s2.moc.gov.kh/mocspace/mocspace_1747469862302.jpg
https://s2.moc.gov.kh/mocspace/mocspace_1747469842732.jpg
https://s2.moc.gov.kh/mocspace/mocspace_1747469862567.jpg
https://s2.moc.gov.kh/mocspace/mocspace_1747469929936.jpg
https://s2.moc.gov.kh/mocspace/mocspace_1747469930583.jpg