ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលទានអាហារការងារពេលល្ងាចជាមួយ ឯកឧត្តម Charles HAY ប្រធានផ្នែកអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសចក្រភពអង់គ្លេស

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាល្ងាចថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលទានអាហារការងារពេលល្ងាចជាមួយ ឯកឧត្តម Charles HAY ប្រធានផ្នែកអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៃ Foreign Commonwealth and Development Office (FCDO) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម Dominic WILLIAMS ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា និងសហការី ព្រមទាំងមន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។

ជំនួបអាហារពេលល្ងាចនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ ក្រោមក្របខណ្ឌនៃវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា និងចក្រភពអង់គ្លេស៕

---

On the evening of Tuesday, 13 May 2025, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce, hosted a working dinner for a delegation from the British Embassy in Phnom Penh.

...

(Phnom Penh): His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce, hosted a working dinner for His Excellency Charles Hay, Director for Southeast Asia and the Pacific of the Foreign, Commonwealth & Development Office (FCDO), with the participation of His Excellency NAM Lynal, Under-Secretary of State of the Ministry of Commerce, His Excellency Dominic Williams, British Ambassador to Cambodia, and colleagues, and Ministry of Commerce officials.

This working dinner was held to discuss the progress of bilateral cooperation in trade, business, and investment under the Joint Trade and Investment Forum framework between Cambodia and the UK (JTIF).

https://s2.moc.gov.kh/mocspace/mocspace_1747242670397.jpg
https://s2.moc.gov.kh/mocspace/mocspace_1747242717260.jpg
https://s2.moc.gov.kh/mocspace/mocspace_1747242735339.jpg