(ម៉ានីល, ហ្វីលីពីន) ៖ នាថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥ លោកស្រី អេង សុវណ្ណជីតា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន បានចូលរួមពិព័រណ៍ The 3rd Philippine Subcon and Manufacturers Exhibition 2025: Make it in the Philippines ដែលរៀបចំឡើងដោយសមាគមឧស្សាហកម្មអវកាសហ្វីលីពីន សហការជាមួយក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ហ្វីលីពីន នៅមជ្ឍមណ្ឌលពាណិជ្ជកម្មពិភពលោក ប្រទេសហ្វីលីពីន។
កម្មវិធីនេះ ជាវេទិកាសំខាន់មួយសម្រាប់ភ្ជាប់ទំនាក់ទំនងរវាងអ្នកផ្គត់ផ្គង់ អ្នកចែកចាយ និងអ្នកប្រើប្រាស់ជាតិ និងអន្តរជាតិ ដោយបានដាក់តាំងបង្ហាញផលិតផល និងសេវាកម្មឧស្សាហកម្មចម្បងៗរបស់ហ្វីលីពីនទៅកាន់អ្នកចូលរួមជាតិ និងអន្តរជាតិ ដូចជាឧស្សាហកម្មអាកាសចរណ៍ យានយន្ត អេឡិចត្រូនិក ម៉ូតូ ទូក និងនាវា ជាដើម៕





