លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារនៃក្រសួងពាណិជ្ជកម្ម ចុះពិនិត្យលើការនាំចេញស្វាយចន្ទី និងស្វាយកែវរមៀតសម្ងួត ចេញទៅកាន់ប្រទេសម៉ាឡេស៊ី

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ភ្នំពេញ)៖ នារសៀល ថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ ២០២៥ នៅផែរស្ងួត អូលែរ វើលវ៉ាយដ៏ ឡូជីស្ទិក លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារនៃក្រសួងពាណិជ្ជកម្ម ចុះពិនិត្យលើការនាំចេញស្វាយចន្ទី និងស្វាយកែវរមៀតសម្ងួត ចេញទៅកាន់ប្រទេសម៉ាឡេស៊ី។

ការនាំចេញផលិតផលស្វាយចន្ទី និងស្វាយកែវរមៀតសម្ងួតនេះ ធ្វើឡើងតាមរយៈការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុនអ៊ែមភល អាហ្គ្រោប្រដាក់ ឯ.ក និងក្រុមហ៊ុន TRACKINTECH SOLUTIONS SND BHD ម៉ាឡេស៊ី ព្រមទាំងក្រុមហ៊ុនគីរីរម្យ ហ្វ៊ូដ ប្រដាក់សិន ឯ.ក និង ក្រុមហ៊ុន TRACKINTECH SOLUTIONS SDN BHD ម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ កន្លងទៅ។

សូមជម្រាបជូនថា នេះជាសមិទ្ធផលដំបូងសម្រាប់ក្រុមហ៊ុនកម្ពុជាទាំងពីរ ក្នុងការនាំចេញផលិតផលស្វាយចន្ទី នៅក្នុងខែឧសភានេះ ហើយការដឹកជញ្ជូនចែកចេញជា ៤ ដំណាក់កាល ក្នុងការបញ្ជាទិញចំនួន ២០០កេស ស្មើនឹង ១០,០០០កញ្ចប់ និងស្វាយកែវរមៀតសម្ងួតចំនួន ២១០កេស ស្មើរនឹង ១០ ៥០០កញ្ចប់ ទៅកាន់ប្រទេសម៉ាឡេស៊ី ហើយនឹងធ្វើការចែកចាយបន្តទៅកាន់ប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី និងប្រ៊ុយណេផងដែរ៕

---

(Phnom Penh): On the afternoon of Thursday, 8 May 2025, at Olair Dry Port Worldwide Logistics, Her Excellency TOR Pilar, Secretary of State of the Ministry of Commerce, led a working group from the Ministry of Commerce to check the export of dried cashew nuts and mangoes to Malaysia.

This export was facilitated by the signing of memoranda of understanding between Ample Agro Product Co., Ltd. and TrackInTech Solutions SND BHD; and Kirirom Food Production Co., Ltd. and TrackInTech Solutions SND BHD on 23 January 2025.

Please be informed that this is the first achievement for the two Cambodian companies in exporting cashew nuts and dried mango in May. The shipment is divided into four stages: 200 boxes (10,000 packages) of cashew nuts and 210 boxes (10,500 packages) of dried mango to Malaysia, with further distribution to Singapore, Indonesia, and Brunei.

https://s2.moc.gov.kh/mocspace/mocspace_1746800893442.jpg
https://s2.moc.gov.kh/mocspace/mocspace_1746800893779.jpg
https://s2.moc.gov.kh/mocspace/mocspace_1746800893747.jpg
https://s2.moc.gov.kh/mocspace/mocspace_1746800915923.jpg