ក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី១ នៃក្រុមការងារបច្ចេកទេស ដើម្បីសិក្សាស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងគោលនយោបាយ ឬយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យម្រេច

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារបច្ចេកទេសដើម្បីសិក្សាស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងគោលនយោបាយ ឬយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យម្រេច បានដឹកនាំកិច្ចប្រជុំបច្ចេកទេសលើកទី១ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម ព្រមទាំងសមាជិកសមាជិកាសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ជាច្រើនរូប។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីប្រកាសផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារបច្ចេកទេសនេះ និងការកំណត់ផែនការពេលវេលា និងសកម្មភាពនៃការរៀបចំសេចក្តីព្រាងគោលនយោបាយ ឬយុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍន៍វិស័យម្រេច ព្រមទាំងដើម្បីពិនិត្យ និងពិភាក្សាលើយន្តការនានា សំដៅជំរុញអភិវឌ្ឍន៍វិស័យម្រេចកម្ពុជា ឱ្យកាន់តែល្អប្រសើរ៕

https://s2.moc.gov.kh/mocspace/mocspace_1746693381415.jpg
https://s2.moc.gov.kh/mocspace/mocspace_1746693380885.jpg
https://s2.moc.gov.kh/mocspace/mocspace_1746693381660.jpg
https://s2.moc.gov.kh/mocspace/mocspace_1746693382016.jpg
https://s2.moc.gov.kh/mocspace/mocspace_1746693382074.jpg