លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមរៀបចំ និងតាំងបង្ហាញផលិតផលខ្មែរ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា លើកទី៩ ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅសួនឧទ្យានយ៉ូយ៉ូហ្គិ ទីក្រុងតូក្យូ ក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម MIYAJI Takuma អនុរដ្ឋមន្រ្តី ក្រសួងការបរទេសជប៉ុន, ឯកឧត្តម IMAMURA Masahiro អតីតប្រធានសម្ព័ន្ធមិត្តភាពសភាកម្ពុជា-ជប៉ុន និងជាទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា, ឯកឧត្តម ហ៊ុល សីលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា, ឯកឧត្តម SUSUMU Tai កុងស៊ុលកិត្តិយសកម្ពុជាប្រចាំក្រុងសេនដៃ និងជាទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា, ឯកឧត្តម Kunihiko Hirabayashi អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ព្រមទាំងតំណាងក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ស្ថានតំណាងបរទេសនានានៅជប៉ុន ក្រសួង-ស្ថាប័នជប៉ុនពាក់ព័ន្ធ ក្រុមហ៊ុនឯកជនកម្ពុជានិងជប៉ុន បងប្អូនសហគមន៍ខ្មែរនៅប្រទេសជប៉ុន មិត្តជប៉ុន និងភ្ញៀវអន្តរជាតិ សរុបប្រមាណជាង ១០ម៉ឺននាក់

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(តូក្យូ, ជប៉ុន)៖ នាថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០២៥ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមរៀបចំ និងតាំងបង្ហាញផលិតផលខ្មែរ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា លើកទី៩ ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅសួនឧទ្យានយ៉ូយ៉ូហ្គិ ទីក្រុងតូក្យូ ក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម MIYAJI Takuma អនុរដ្ឋមន្រ្តី ក្រសួងការបរទេសជប៉ុន, ឯកឧត្តម IMAMURA Masahiro អតីតប្រធានសម្ព័ន្ធមិត្តភាពសភាកម្ពុជា-ជប៉ុន និងជាទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា, ឯកឧត្តម ហ៊ុល សីលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា, ឯកឧត្តម SUSUMU Tai កុងស៊ុលកិត្តិយសកម្ពុជាប្រចាំក្រុងសេនដៃ និងជាទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា, ឯកឧត្តម Kunihiko Hirabayashi អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ព្រមទាំងតំណាងក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ស្ថានតំណាងបរទេសនានានៅជប៉ុន ក្រសួង-ស្ថាប័នជប៉ុនពាក់ព័ន្ធ ក្រុមហ៊ុនឯកជនកម្ពុជានិងជប៉ុន បងប្អូនសហគមន៍ខ្មែរនៅប្រទេសជប៉ុន មិត្តជប៉ុន និងភ្ញៀវអន្តរជាតិ សរុបប្រមាណជាង ១០ម៉ឺននាក់។

ពិព័រណ៍កម្ពុជានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ ជំរុញវិស័យពាណិជ្ជកម្ម វិនិយោគ និងផ្សព្វផ្សាយអំពីវិស័យទេសចរណ៍កម្ពុជា ទៅកាន់ប្រជាជនជប៉ុន និងភ្ញៀវបរទេស តាមរយៈការសម្តែងសិល្បៈចម្រុះ តន្រ្តីបុរាណសម័យ ការបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរ ការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ និងគម្រោងវិនិយោគនានា ព្រមទាំងតាំងបង្ហាញនូវផលិតផលសក្តានុពលខ្មែរ និងម្ហូបអាហារខ្មែរ និងសកម្មភាពផ្សព្វផ្សាយអំពីប្រទេសខ្មែរជាច្រើនទៀត ដោយមានការចូលរួមផ្សព្វផ្សាយពីបណ្តាញទូរទស្សន៍ល្បីរបស់ជប៉ុន TBS ផងដែរ។

ក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្ម បានសម្របសម្រួលជូនក្រុមហ៊ុនឯកជនកម្ពុជា ដែលចូលរួមតាមរយៈក្រសួងពាណិជ្ជកម្មកម្ពុជា ចំនួន ៣ គឺក្រុមហ៊ុន K.C.C.V Plantation ក្រុមហ៊ុន S.E.A.T.S Inc. អង្គការ SAORI និងក្រុមហ៊ុនឯកជនជប៉ុន ចំនួន ២ទៀត មកពីមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងអាតស៊ូហ្គិ និងក្រុមហ៊ុន KOJIMA Holdings Group ដោយបានតាំងបង្ហាញនូវផលិតផលសក្តានុពលខ្មែរសំខាន់ៗ ដូចជា៖ អង្ករក្រអូបខ្មែរ គ្រាប់ស្វាយចន្ទីរ ម្រេចកំពត អំបិលកំពត ជ្រក់ម្រេច ដំណាប់ស្វាយ កាហ្វេមណ្ឌលគិរី ស្ករត្នោត ស្រាសខ្មែរ ស្រាបៀរអង្គរ ផលិតផលសិប្បកម្មតម្បាញ ក្រមាខ្មែរ និងវត្ថុអនុស្សាវរីយ៍ធ្វើពីក្រមាខ្មែរ ។ល។ ដើម្បីផ្សព្វផ្សាយជំរុញទីផ្សារក្នុងប្រទេសជប៉ុន និងស្វែងរកដៃគូនាំចេញនាំចូលផលិតផលខ្មែរបន្ថែមទៀត៕

---

(Tokyo, Japan): On 3–4 May 2025, Mr. SIN Saray, Commercial Attaché to the Cambodian Embassy in Japan, participated in organizing and displaying Cambodian products at the 9th Cambodia Festival 2025 in Yoyogi Park, Tokyo. The event was presided over by His Excellency TUY Ry, Ambassador of Cambodia to Japan, with the participation of guests of honor: His Excellency Miyaji Takuma, State Minister for Foreign Affairs; His Excellency Imamura Masahiro, former Chairman of the Japan-Cambodia Parliamentary Friendship League and Advisor to Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia; His Excellency HUL Seila, Under-Secretary of State, Ministry of Tourism of Cambodia; His Excellency Susumu Tai, Honorary Consul of Cambodia in Sendai and Advisor to Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia; His Excellency Kunihiko Hirabayashi, Secretary-General of the ASEAN-Japan Center; representatives from the Cambodian Ministries of Commerce and Tourism; representatives from foreign missions in Japan; relevant Japanese ministries and institutions; private sectors of Cambodia and Japan; and Japanese and foreign visitors—approximately over ten thousand people over the two-day period.

The Cambodia Festival, organized annually since 2015, aims to promote and preserve Khmer arts and culture, and encourage trade, investment, and tourism among Japanese and foreign guests through traditional performances, classical music, displays of traditional Khmer costumes, promotional booths highlighting tourist destinations and investment projects, and exhibitions of Cambodian products and cuisine. The famous Japanese television network TBS also participated.

On that occasion, Mr. Attaché facilitated three Cambodian private companies invited by the Ministry of Commerce of Cambodia—K.C.C.V. Plantation, S.E.A.T.S. Inc., and SAORI Organization—and two Japanese companies from the Cambodia Private Commercial Center in Atsugi and KOJIMA Holdings Group. They exhibited Cambodian products such as fragrant rice, cashew nuts, Kampot peppers, Kampot salt, pepper pickles, dried mango, Mondulkiri coffee, palm sugar, white wine, Angkor beer, SAORI freehand weaving (handicraft products), Kroma Khmer (Cambodian scarves), and Kroma Khmer souvenirs, to promote the products in Japan and find import/export partners.

https://s2.moc.gov.kh/mocspace/mocspace_1746693278710.jpg
https://s2.moc.gov.kh/mocspace/mocspace_1746693279184.jpg
https://s2.moc.gov.kh/mocspace/mocspace_1746693279337.jpg
https://s2.moc.gov.kh/mocspace/mocspace_1746693279276.jpg
https://s2.moc.gov.kh/mocspace/mocspace_1746693278978.jpg
https://s2.moc.gov.kh/mocspace/mocspace_1746693279310.jpg
https://s2.moc.gov.kh/mocspace/mocspace_1746693279226.jpg
https://s2.moc.gov.kh/mocspace/mocspace_1746693278838.jpg
https://s2.moc.gov.kh/mocspace/mocspace_1746693279187.jpg