លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ របស់ក្រសួងពាណិជ្ជកម្ម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្ម តំណាងពាណិជ្ជកម្មប្រចាំតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស តំណាងពាណិជ្ជកម្មប្រចាំនៅបរទេស និងទីប្រឹក្សាទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។

កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្រោមរបៀបវារៈរួមមាន៖

១. ប្រកាសពីព្រះរាជក្រឹត្យស្ដីពីការផ្ទេរ និងតែងតាំងមុខតំណែងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម

២. របាយការណ៍ស្តីពីលទ្ធផលជំនួបពិភាក្សាការងារជាមួយសភាឧស្សាហកម្មថៃ (នៅព្រះជាណាចក្រថៃឡង់)

៣. របាយការណ៍វឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មស្ដីពីការផ្សព្វផ្សាយច្បាប់ស្តីពីវិធានដើមកំណើតទំនិញ និងប្រកាសស្តីពីនីតិវិធីក្នុងការស្នើសុំ និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញសម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក

៤. របាយការណ៍វឌ្ឍនភាពការងាររបស់ក្រុមហ៊ុនហ្គ្រីនត្រេដ

៥. របាយការណ៍វឌ្ឍនភាពការងាររបស់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ

៦. បញ្ហាផ្សេងៗ៕

https://s2.moc.gov.kh/mocspace/mocspace_1746692573081.jpg
https://s2.moc.gov.kh/mocspace/mocspace_1746692574162.jpg
https://s2.moc.gov.kh/mocspace/mocspace_1746692573840.jpg
https://s2.moc.gov.kh/mocspace/mocspace_1746692574880.jpg
https://s2.moc.gov.kh/mocspace/mocspace_1746692574268.jpg
https://s2.moc.gov.kh/mocspace/mocspace_1746692574834.jpg
https://s2.moc.gov.kh/mocspace/mocspace_1746692574405.jpg
https://s2.moc.gov.kh/mocspace/mocspace_1746692575857.jpg
https://s2.moc.gov.kh/mocspace/mocspace_1746692574845.jpg
https://s2.moc.gov.kh/mocspace/mocspace_1746692574207.jpg
https://s2.moc.gov.kh/mocspace/mocspace_1746692575728.jpg
https://s2.moc.gov.kh/mocspace/mocspace_1746692574151.jpg
https://s2.moc.gov.kh/mocspace/mocspace_1746692575843.jpg
https://s2.moc.gov.kh/mocspace/mocspace_1746692574525.jpg
https://s2.moc.gov.kh/mocspace/mocspace_1746692574973.jpg
https://s2.moc.gov.kh/mocspace/mocspace_1746692575622.jpg
https://s2.moc.gov.kh/mocspace/mocspace_1746692575534.jpg
https://s2.moc.gov.kh/mocspace/mocspace_1746692574534.jpg
https://s2.moc.gov.kh/mocspace/mocspace_1746692575853.jpg
https://s2.moc.gov.kh/mocspace/mocspace_1746692574532.jpg
https://s2.moc.gov.kh/mocspace/mocspace_1746692574842.jpg
https://s2.moc.gov.kh/mocspace/mocspace_1746692575874.jpg