ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា “គ.ក.ប.” អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួង ពាណិជ្ជកម្ម ក្រសួងអប់រំ យុវជន និងកីទ្បា និងអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(សៀមរាប)៖ នារសៀលថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា “គ.ក.ប.” បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងពាណិជ្ជកម្ម ក្រសួងអប់រំ យុវជន និងកីទ្បា និងអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ ស្តីពីការអនុវត្តគម្រោងការបណ្តុះបណ្តាលទេពកោសល្យច្នៃប្រឌិតនៅកម្ពុជា តាមរយៈការអនុវត្តគំរូអប់រំថ្នាក់ជាតិគំនិតច្នៃប្រឌិត និងការបង្កើតថ្មីរបស់ប្រទេសកូរ៉េ ចាប់ពីឆ្នាំ២០២៥-២០២៧។

អនុស្សរណៈនៃការយោគយល់គ្នានេះផ្តោតសំខាន់លើ៖

១. ផ្តល់នូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ៖ សម្រាប់ការលើកកម្ពស់ប្រព័ន្ធអប់រំច្នៃប្រឌិតនៅកម្ពុជាតាមរយៈគំនិតផ្តួចផ្តើមជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដែលផ្តល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ សម្រាប់ការអនុវត្តគម្រោងស្តីពី ការបណ្ដុះបណ្ដាលទេពកោសល្យច្នៃប្រឌិតនៅកម្ពុជាតាមរយៈការអនុវត្តគំរូអប់រំថ្នាក់ជាតិគំនិតច្នៃប្រឌិត និងការបង្កើតថ្មីប្រទេសកូរ៉េ។

២៖ ការអភិវឌ្ឍប្រព័ន្ធអប់រំគំនិតច្នៃប្រឌិតប្រកបដោយចីរភាព រួមមាន៖

- រៀបចំផែនការគោលថ្នាក់ជាតិ ស្ដីពីការអប់រំគំនិតច្នៃប្រឌិតនៅកម្ពុជា

-​ រៀបចំ និងអនុវត្តកម្មវិធី និងសម្ភារៈសម្រាប់ការអប់រំគំនិតច្នៃប្រឌិត

- អភិវឌ្ឍ និងផ្តល់កម្មវិធីបណ្តុះបណ្តាលសម្រាប់អ្នកអប់រំ និង

- បង្កើត និងដំណើរការបន្ទប់ពិសោធន៍អប់រំគំនិតច្នៃប្រឌិត (Invention Education Labs) នៅតាមសាលាគោលដៅដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា

- បង្កើតគណៈកម្មាធិការសម្រាប់ការអប់រំគំនិតច្នៃប្រឌិត និង

៣. លើកកម្ពស់ចំណេះដឹងសាធារណៈ រួមមាន៖

- អភិវឌ្ឍសម្ភារៈឧបទេស ដើម្បីផ្សព្វផ្សាយចំណេះដឹងអំពីកម្មសិទ្ធិបញ្ញាទៅដល់យុវជន សិស្សានុ សិស្ស គ្រូបង្រៀន និងសាធារណជន

- ចែកចាយសម្ភារៈឧបទេស តាមរយៈមធ្យោបាយផ្សេងៗ ដូចជាតាមបណ្តាញសង្គម សិក្ខាសាលាអប់រំ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត។

https://s2.moc.gov.kh/mocspace/mocspace_1746692414210.jpg
https://s2.moc.gov.kh/mocspace/mocspace_1746692414297.jpg
https://s2.moc.gov.kh/mocspace/mocspace_1746692414357.jpg
https://s2.moc.gov.kh/mocspace/mocspace_1746692414374.jpg
https://s2.moc.gov.kh/mocspace/mocspace_1746692414656.jpg