ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា “គ.ក.ប.” បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាជាមួយ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីទ្បា (MoEYS) និង លោក MOK Sungho អនុប្រធានអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ (KIPO) ក្នុងគោលបំណងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងស្តីពីការអនុវត្តគម្រោងការបណ្តុះបណ្តាលទេពកោសល្យច្នៃប្រឌិតនៅកម្ពុជា តាមរយៈការអនុវត្តគំរូអប់រំថ្នាក់ជាតិគំនិតច្នៃប្រឌិត និងការបង្កើតថ្មីរបស់ប្រទេសកូរ៉េ ដែលមានរយៈពេលអនុវត្ត ៣ឆ្នាំ គឺចាប់ពីឆ្នាំ ២០២៥-២០២៧

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(សៀមរាប)៖ នារសៀលថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា “គ.ក.ប.” បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាជាមួយ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីទ្បា (MoEYS) និង លោក MOK Sungho អនុប្រធានអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ (KIPO) ក្នុងគោលបំណងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងស្តីពីការអនុវត្តគម្រោងការបណ្តុះបណ្តាលទេពកោសល្យច្នៃប្រឌិតនៅកម្ពុជា តាមរយៈការអនុវត្តគំរូអប់រំថ្នាក់ជាតិគំនិតច្នៃប្រឌិត និងការបង្កើតថ្មីរបស់ប្រទេសកូរ៉េ ដែលមានរយៈពេលអនុវត្ត ៣ឆ្នាំ គឺចាប់ពីឆ្នាំ ២០២៥-២០២៧។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះ អង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អនាពេលកន្លងមក ជាពិសេសការផ្តល់វគ្គបណ្តុះបណ្តាល ដើម្បីការកសាងសមត្ថភាពមន្ត្រីក្នុងផ្នែកកម្មសិទ្ធិបញ្ញា។

https://s2.moc.gov.kh/mocspace/mocspace_1746692271764.jpg
https://s2.moc.gov.kh/mocspace/mocspace_1746692271870.jpg
https://s2.moc.gov.kh/mocspace/mocspace_1746692271851.jpg
https://s2.moc.gov.kh/mocspace/mocspace_1746692271884.jpg
https://s2.moc.gov.kh/mocspace/mocspace_1746692271848.jpg