(ម៉ានីល, ហ្វីលីពីន)៖ នាថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥ លោកស្រី អេង សុវណ្ណជីតា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន បានចូលរួមកម្មវិធី Heritage Talks: Advocating for Philippine Culinary Heritage on the Global Stage ដែលរៀបចំដោយក្រសួងការបរទេសហ្វីលីពីន នៅដុបលត្រាហ្គនថៅវ័រ ទីក្រុងបាសិក ហ្វីលីពីន។
កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយម្ហូបអាហារហ្វីលីពីនដល់អ្នកចូលរួម តាមរយៈការតាំងពិព័រណ៍ម្ហូបអាហារ ដូចជា៖ មុខ ម្ហូបពិសេស ភេសជ្ជៈ និងនំប្រចាំតំបន់របស់ហ្វីលីពីន ជាដើម។
ឆ្លៀតក្នុងឱកាសនេះ លោកស្រីអនុព័ន្ធពាណិជ្ជកម្ម ក៏បានចែករំលែកដល់អ្នកចូលរួមទាំងអស់ អំពីវប្បធម៌ និងម្ហូបអាហាររបស់កម្ពុជា ផងដែរ។


