ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Whitworths ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅចក្រភពអង់គ្លេស ឯកទេសក្នុងការនាំចូល និងចែកចាយ គ្រាប់ធញ្ញជាតិ និងផ្លែឈើសម្ងួត ក្នុងគោលបំណងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រុមការងារជំរុញការនាំចេញ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ) ៖ នារសៀលថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Whitworths ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅចក្រភពអង់គ្លេស ឯកទេសក្នុងការនាំចូល និងចែកចាយ គ្រាប់ធញ្ញជាតិ និងផ្លែឈើសម្ងួត ក្នុងគោលបំណងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រុមការងារជំរុញការនាំចេញ។

ក្នុងឱកាសនោះ ក្រុមហ៊ុន Whitworths បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការទទួលទិញផលិតផលកសិ-កែច្នៃពីកម្ពុជា ដោយផ្តោតសំខាន់លើផលិតផលគ្រាប់ស្វាយចន្ទី និងផ្លែឈើស្ងួត ដើម្បីចែកចាយនៅក្នុងទីផ្សារចក្រភពអង់គ្លេស។

សូមជម្រាបជូនថា គណៈប្រតិភូក្រុមហ៊ុន Whitworths នឹងទៅធ្វើទស្សនៈកិច្ចសិក្សារនៅក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកមួយចំនួន ដើម្បីសិក្សាពីគុណភាព ស្តង់ដា និងការត្រៀមខ្លួនសម្រាប់ការនាំចេញរបស់ពួកគេ។

---

(Phnom Penh): On the afternoon of Monday, 28 April 2025, at the Ministry of Commerce, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce and Chairman of the Export Promotion Task Force, received a courtesy call from representatives of Whitworths, a UK-based company with over a century of experience in the dried fruit, nut, and seed sector. This served as an opportunity to exchange views on strengthening trade ties and exploring potential collaboration with the Export Promotion Task Force.

On that occasion, Whitworths expressed particular interest in directly sourcing agro-processed products from Cambodia, focusing on cashew nuts and dried fruits, for distribution in the British market.

During their visit, the Whitworths delegation will visit several local cashew processing facilities to assess the quality, standards, and export readiness of Cambodian products.

https://s2.moc.gov.kh/mocspace/mocspace_1746076091578.jpg
https://s2.moc.gov.kh/mocspace/mocspace_1746076091490.jpg
https://s2.moc.gov.kh/mocspace/mocspace_1746076091564.jpg
https://s2.moc.gov.kh/mocspace/mocspace_1746076091427.jpg
https://s2.moc.gov.kh/mocspace/mocspace_1746076091493.jpg
https://s2.moc.gov.kh/mocspace/mocspace_1746076091168.jpg
https://s2.moc.gov.kh/mocspace/mocspace_1746076091528.jpg