លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការអនុវត្តការដាក់លក់ផលិតផលខ្មែរតាមបណ្តាប្រេងឥន្ធនៈភីធីធី ប្រចាំខែមីនា និងមេសា ឆ្នាំ២០២៥ ក្រោមកិច្ចសហការជំរុញ និងបង្កើតការលក់ផលិតផលខ្មែររវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា)

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការអនុវត្តការដាក់លក់ផលិតផលខ្មែរតាមបណ្តាប្រេងឥន្ធនៈភីធីធី ប្រចាំខែមីនា និងមេសា ឆ្នាំ២០២៥ ក្រោមកិច្ចសហការជំរុញ និងបង្កើតការលក់ផលិតផលខ្មែររវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) ដោយមានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំង១៩ និងក្រុមហ៊ុន ភីធីធី (ខេមបូឌា)។

ក្នុងអង្គប្រជុំនេះ លោកប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារបានរាយការណ៍អំពីវឌ្ឍនភាពការងារ ក្នុងខែមីនា និងមេសា នៃការអនុវត្តការលក់ផលិតផលខ្មែរនៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី ចំនួន ៣០ទីតាំង នៅតាមបណ្តារាជធានី-ខេត្តទាំង១៩។ ជាមួយគ្នានេះ តំណាងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំង១៩ បានរាយការណ៍អំពីបញ្ហាប្រឈម និងលើកជាសំណូមពរ ដល់ក្រុមហ៊ុន ភីធីធី ដើម្បីជួយសម្របសម្រួល។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំង១៩ ឱ្យខិតខំក្នុងការផ្សព្វផ្សាយ និងជំរុញអាជីវករឱ្យចូលលក់បន្ថែម ក្នុងការអនុវត្តគម្រោងនេះ ដើម្បីឱ្យទទួលបានជោគជ័យតាមការរំពឹងទុក៕

---

Her Excellency TOR Pila, Secretary of State of the Ministry of Commerce, led a meeting to review the progress of the implementation of Cambodian product sales at PTT stations in March and April 2025, under the Cooperation to Promote and Increase Sales of Cambodian Products between the Ministry of Commerce and PTT (Cambodia).

...

(Phnom Penh): On the afternoon of Monday, 28 April 2025, at the Ministry of Commerce, Her Excellency TOR Pila, Secretary of State of the Ministry of Commerce, chaired a meeting to review the progress of the implementation of Cambodian product sales at PTT stations in March and April 2025, under the Cooperation to Promote and Increase Sales of Cambodian Products between the Ministry of Commerce and PTT (Cambodia). The meeting was attended by representatives from the General Department of Trade Promotion, the General Department of Domestic Trade, the Department of Market Development, the 19 municipal and provincial Departments of Commerce, and PTT (Cambodia).

During the meeting, the Director of the Department of Market Development reported on the March and April progress of Cambodian product sales at 30 PTT gas station locations across 19 provinces and municipalities. Additionally, representatives from the 19 municipal and provincial Departments of Commerce reported on challenges and made requests to PTT Company for further coordination and support.

Her Excellency Secretary of State, encouraged the municipal and provincial Departments of Commerce to continue promoting and encouraging more entrepreneurs to participate in selling their products under this project to ensure its expected success.

https://s2.moc.gov.kh/mocspace/mocspace_1746075911267.jpg
https://s2.moc.gov.kh/mocspace/mocspace_1746075910947.jpg
https://s2.moc.gov.kh/mocspace/mocspace_1746075910822.jpg
https://s2.moc.gov.kh/mocspace/mocspace_1746075911786.jpg
https://s2.moc.gov.kh/mocspace/mocspace_1746075911054.jpg
https://s2.moc.gov.kh/mocspace/mocspace_1746075931565.jpg
https://s2.moc.gov.kh/mocspace/mocspace_1746075911196.jpg
https://s2.moc.gov.kh/mocspace/mocspace_1746075911711.jpg
https://s2.moc.gov.kh/mocspace/mocspace_1746075911252.jpg
https://s2.moc.gov.kh/mocspace/mocspace_1746075930760.jpg