ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចូលរួមដំណើរទស្សនកិច្ចសិក្សានៅប្រទេសថៃ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(បាងកក, ថៃ)៖ នាថ្ងៃទី២២-២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមដំណើរទស្សនកិច្ចសិក្សារួមគ្នានៅប្រទេសថៃ ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពី ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន សហគមន៍កសិកម្មទំនើប ដៃគូអភិវឌ្ឍន៍ រួមទាំងភាគីពាក់ព័ន្ធសំខាន់ៗដទៃទៀតជាច្រើនរូប។

គោលបំណងនៃដំណើរទស្សនកិច្ចសិក្សារយៈពេលប្រាំថ្ងៃនេះ គឺដើម្បីស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍អំពីគំរូជោគជ័យនៃការអភិវឌ្ឍសហគមន៍កសិកម្មទំនើប និងកសិកម្មតាមកិច្ចសន្យា។

នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជាបាន ៖ ១) ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងកសិកម្ម និងសហករណ៍ (Ministry of Agriculture and Cooperatives) និងអគ្គនាយកដ្ឋានអភិវឌ្ឍន៍សហករណ៍កសិកម្ម (Cooperative Promotion Department) នៃប្រទេសថៃ; ២) ធ្វើទស្សនកិច្ចសិក្សានៅផ្សារទំនើបដែលលក់ផលិតផលកសិកម្ម (Central World /TOPS Supermarket) និងផ្សារបោះដុំផលិតផលកសិកម្ម (SRIMUANG Market); ៣) ធ្វើទស្សនកិច្ច និងជួបពិភាក្សាជាមួយអ្នកដឹកនាំសហគមន៍កសិកម្មមួយចំនួន ដោយផ្តោតសំខាន់លើផលិតកម្ម និងការគ្រប់គ្រងស្រូវ អង្ករ បន្លែ ផ្លែឈើ និងគោ។

ដំណើរទស្សនកិច្ចសិក្សានេះត្រូវបានសហការរៀបចំ និងគាំទ្រថវិកាដោយ ៖ ១) គម្រោង “ ភាពជាដៃគូរវាងរដ្ឋ សហគមន៍ និងវិស័យឯកជន ដើម្បីកសិកម្មមានលក្ខណៈភាតរបរិស្ថាន និងជីវភាពប្រជាជនមានភាពធន់ នៅខាងជើងបឹងទន្លេសាប (PEARL); ២) កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT); ៣) គម្រោង “ ភាពជាដៃគូរវាងសហភាពអឺរ៉ុប អាល្លឺម៉ង់ និងកម្ពុជា ដើម្បីកសិកម្ម និងប្រព័ន្ធស្បៀងមាននិរន្តរភាព (EU-German-CAPSAFE); និង ៤) គម្រោង “ ភាពជាដៃគូរវាងកម្ពុជា និងអូស្ត្រាលី ដើម្បីអភិវឌ្ឍកសិកម្មឱ្យមានភាពធន់ (CAPRED) ”។

---

His Excellency Oum Kosal, Undersecretary of State of the Ministry of Commerce, participated in a joint study tour to Thailand

(Bangkok, Thailand): On 22-25 April 2025, His Excellency OUM Kosal, Undersecretary of State of the Ministry of Commerce, participated in a joint study tour to Thailand led by His Excellency Dr. Meas Piseth, Secretary of State of the Ministry of Agriculture, Forestry, and Fisheries (MAFF). The tour was also attended by His Excellency Khim Finan, Undersecretary of State of MAFF, along with representatives from MAFF, the Ministry of Environment, modern agricultural communities, and development partners.

The objective of the five-day study tour was to learn and exchange experiences of modern farming community, and cooperative development, and contract farming.

During the study tour, the Cambodian delegation (1) held meetings with the Ministry of Agriculture and Cooperatives and the Cooperative Promotion Department of Thailand; (2) visited CentralWorld/TOPS Supermarket and the Srimuang Wholesale Market; and (3) visited and engaged in discussions with several agricultural cooperatives, focusing on the production and management of rice, vegetable, and fruit crops, and cattle raising.

The study tour was jointly organized and co-financed by the GCF-FAO PEARL Project, ASPIRE-AT, GIZ-CAPSAFE, and DFAT-CAPRED projects.

https://s2.moc.gov.kh/mocspace/mocspace_1746075254999.jpg
https://s2.moc.gov.kh/mocspace/mocspace_1746075256664.jpg
https://s2.moc.gov.kh/mocspace/mocspace_1746075256188.jpg
https://s2.moc.gov.kh/mocspace/mocspace_1746075256391.jpg
https://s2.moc.gov.kh/mocspace/mocspace_1746075256961.jpg
https://s2.moc.gov.kh/mocspace/mocspace_1746075256273.jpg
https://s2.moc.gov.kh/mocspace/mocspace_1746075256995.jpg
https://s2.moc.gov.kh/mocspace/mocspace_1746075255262.jpg
https://s2.moc.gov.kh/mocspace/mocspace_1746075255735.jpg
https://s2.moc.gov.kh/mocspace/mocspace_1746075257002.jpg
https://s2.moc.gov.kh/mocspace/mocspace_1746075256616.jpg
https://s2.moc.gov.kh/mocspace/mocspace_1746075256109.jpg