(អ៊ីស្តង់ប៊ុល, តួកគីយ៉េ)៖ នាថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគីយ៉េ បានចូលរួមកម្មវិធីពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិលើកទី១៧ ស្តីពីបច្ចេកវិទ្យាកែច្នែម្ហូបអាហារ (17th International Trade Fair for Food Processing Technologies) ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី២៤-២៦ ខែមេសា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្មអ៊ីស្តង់ប៊ុល នាទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគីយ៉េ។
កម្មវិធីពិព័រណ៍ពាណិជ្ជកម្មនេះផ្តោតទៅលើវិស័យជាច្រើន រួមមានបច្ចេកវិទ្យាកែច្នៃម្ហូបអាហារ និងភេសជ្ជៈ បច្ចេកវិទ្យាវេចខ្ចប់ម្ហូបអាហារនិងភេសជ្ជៈ ការបោះពុម្ពនិងស្លាកសញ្ញា ប្រព័ន្ធស្វ័យប្រវត្តិកម្មម្ហូបអាហារនិងភេសជ្ជៈ ឧបករណ៍ត្រួតពិនិត្យគុណភាព ឧបករណ៍រក្សាទុក ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ សារធាតុបន្ថែមក្នុងអាហារនិងភេសជ្ជៈ និងបច្ចេកវិទ្យាសុវត្ថិភាពចំណីអាហារនិងភេសជ្ជៈ ដោយក្នុងនោះមានក្រុមហ៊ុនក្នុងស្រុកនិងអន្តរជាតិ ប្រមាណ៣០០ក្រុមហ៊ុន បានចូលរួមតាំងបង្ហាញនូវផលិតផលនិងបច្ចេកវិទ្យារបស់ខ្លួនជូនដល់អ្នកជំនាញក្នុងវិស័យផលិតកម្មនិងកែច្នែម្ហូបអាហារនិងអ្នកទស្សនាពិព័រណ៍។
---
(Istanbul, Türkiye): On Saturday, 26 April 2025, Mr. KEO Buntheng, Commercial Attaché to the Cambodian Royal Embassy in the Republic of Türkiye, attended the 17th International Trade Fair for Food Processing Technologies, which was held from April 24-26, 2025 at the Istanbul Expo Center in Istanbul, Republic of Türkiye.
This trade fair features a wide range of areas including food and beverage processing technologies, food and beverage packaging technologies, printing and labeling, food and beverage automation systems, quality control equipment, storage, supply chain, food and beverage additives, and food and beverage safety, with around 300 local and international companies participating in the fair to showcase their products and technologies to experts in food production and processing, and visitors.




