(ភ្នំពេញ)៖ នាព្រឹកថ្ងៃថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មខេត្តហៃណាន ដែលដឹកនាំដោយ លោក Hu YuSong ប្រធានប្រតិបត្តិសភាពាណិជ្ជកម្មនៃពាណិជ្ជកម្មឆ្លងដែនតំបន់ពាណិជ្ជកម្មសេរីខេត្តហៃណាន និងសមាជិកសភាពាណិជ្ជកម្មចំនួន១៤ក្រុមហ៊ុន។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានបញ្ជាក់ជូនគណៈប្រតិភូ អំពីការយកចិត្តទុកដាក់របស់កម្ពុជាក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ។ ភាគីទាំងពីរក៏បានពិភាក្សាដោយផ្តោតសំខាន់កាលានុវត្តភាពនៃការវិនិយោគ, យន្តការនៃកិច្ចសម្រួលពាណិជ្ជកម្ម, ការជំរុញនាំចេញផលិតផលកម្ពុជាទៅកាន់តំបន់ពាណិជ្ជកម្មសេរី និងកំពង់ផែពាណិជ្ជកម្មសេរីខេត្តហៃណាន។
ទន្ទឹមនឹងនេះ ភាគីទាំងពីរ ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់ការធ្វើពាណិជ្ជកម្មឆ្លងដែនរវាងកម្ពុជា-ចិន ជាពិសេសតាមរយៈការជំរុញនាំចេញកសិផលរបស់កម្ពុជា និងបានពិភាក្សាអំពីលទ្ធភាពលើកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយូរអង្វែង ដែលនឹងចូលរួមចំណែកដល់ការរីកចំរើនទៅវិញទៅមកដល់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
---
(Phnom Penh): On the morning of Friday, 25 April 2025, at the Ministry of Commerce, His Excellency LIM Lork Piseth, Secretary of State of the Ministry of Commerce, received a courtesy call meeting from a delegation from the Hainan Chamber of Commerce, led by Mr. HU YuSong, Executive President of the Hainan Free Trade Zone Cross-Border Trade Chamber of Commerce, and delegations from 14 companies.
On that occasion, His Excellency Secretary of State extended a cordial welcome to the delegation and emphasized Cambodia’s commitment to expanding trade relations and international trade cooperation. The two sides also engaged in substantive discussions focused on exploring trade opportunities, trade facilitation framework, and boosting Cambodian product exports to Hainan Free Trade Zone and Free Trade Port.
Both parties also underscored the importance of enhancing cross-border trade between Cambodia and China, particularly through the promotion of Cambodian agricultural products, and discussed towards the establishment of enduring cooperation partnerships that would contribute to the mutual prosperity of both economies.






