លោក វ៉ិត បញ្ញា អនុព័ន្ធពាណិជ្ជកម្មកម្ពុជា អមស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានចូលរួមអម ឯកឧត្តម អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ក្នុងពិព័រណ៌ស្តីពីការថែទាំសុខភាព និងឱសថអាស៊ីអាគ្នេយ៍ (SEACare 2025) ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ប្រមូលផ្តុំអ្នកជំនាញផ្នែកថែទាំសុខភាព ផ្នែកវេជ្ជសាស្ត្រ និងក្រុមហ៊ុនឱសថមកពីទូទាំងអាស៊ីអាគ្នេយ៍ ដើម្បីជំរុញការច្នៃប្រឌិត និងភាពជាដៃគូ រវាងអ្នកតាំងពិព័រណ៍និងអ្នកទស្សនា ដោយផ្តោតលើការផ្គូផ្គងអាជីវកម្ម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(គូឡាឡាំពួរ, ម៉ាឡេស៊ី)៖ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ លោក វ៉ិត បញ្ញា អនុព័ន្ធពាណិជ្ជកម្មកម្ពុជា អមស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានចូលរួមអម ឯកឧត្តម អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ក្នុងពិព័រណ៌ស្តីពីការថែទាំសុខភាព និងឱសថអាស៊ីអាគ្នេយ៍ (SEACare 2025) ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ប្រមូលផ្តុំអ្នកជំនាញផ្នែកថែទាំសុខភាព ផ្នែកវេជ្ជសាស្ត្រ និងក្រុមហ៊ុនឱសថមកពីទូទាំងអាស៊ីអាគ្នេយ៍ ដើម្បីជំរុញការច្នៃប្រឌិត និងភាពជាដៃគូ រវាងអ្នកតាំងពិព័រណ៍និងអ្នកទស្សនា ដោយផ្តោតលើការផ្គូផ្គងអាជីវកម្ម។

ព្រឹត្តិការណ៍ពិព័រណ៌នេះ រៀបចំឡើងរយះពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ ២៥ ខែមេសា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មនិងពិព័រណ៍អន្តរជាតិម៉ាឡេស៊ី (MITEC) នៃទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ក្នុងឱកាសនេះ មានក្រុមហ៊ុនកម្ពុជាចំនួន ២ បានមកចូលរួមតាំងពិព័រណ៌និងការផ្គូផ្គងអាជីវកម្មនេះ រួមមាន៖ ក្រុមហ៊ុន CHHADA GROUP និង BC SKIN CLINIC ដោយមានកិច្ចសហការ និងការជួយសម្របសម្រួលពីស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី ជាមួយនឹងក្រុមហ៊ុន Qube Integrated Malaysia Sdn Bhd ដែលសហការជាមួយ MATRADE និងដៃគូយុទ្ធសាស្រ្ត SEACare ជាអ្នកបង្កើតនិងរៀបចំព្រឹត្តិការណ៍ពិព័រណ៌នេះ។

---

(Kuala Lumpur, Malaysia): On 23 April 2025, Mr. VITH Panhnha, Commercial Attaché of the Cambodian Embassy in Malaysia, accompanied His Excellency OUK Chandara, Ambassador of the Royal Embassy of Cambodia to Malaysia, to attend the Southeast Asia Healthcare & Pharma Show (SEACare 2025). This annual event brings together healthcare and pharmaceutical professionals from across Southeast Asia to drive innovation and partnerships between exhibitors and visitors, focusing on business matching.

The exhibition was scheduled to take place from April 23 to 25, 2025, at the Malaysia International Trade and Exhibition Centre (MITEC) in Kuala Lumpur, Malaysia.

Two Cambodian companies, CHHADA Group and BC Skin Clinic, attended the exhibition and business-matching event. The Royal Embassy of Cambodia to Malaysia cooperated and coordinated with Qube Integrated Malaysia Sdn Bhd, in collaboration with MATRADE and strategic partner SEACare, the exhibition’s organizer.

https://s2.moc.gov.kh/mocspace/mocspace_1745910099864.jpg
https://s2.moc.gov.kh/mocspace/mocspace_1745910099826.jpg
https://s2.moc.gov.kh/mocspace/mocspace_1745910099694.jpg
https://s2.moc.gov.kh/mocspace/mocspace_1745910099830.jpg