ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយនឹង លោក ZHOU Jindao អគ្គនាយកក្រុមហ៊ុន Zhuhai Anyu Enterprise Co., Ltd. និងគណៈប្រតិភូក្រុមហ៊ុនចំនួន១៦ មកពីវិស័យផ្សេងៗគ្នា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយនឹង លោក ZHOU Jindao អគ្គនាយកក្រុមហ៊ុន Zhuhai Anyu Enterprise Co., Ltd. និងគណៈប្រតិភូក្រុមហ៊ុនចំនួន១៦ មកពីវិស័យផ្សេងៗគ្នា។

ក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាលានុវត្តភាពលើវិស័យសំខាន់ៗនៅកម្ពុជា ក៏ដូចជាការជំរុញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

ក្នុងឱកាសនោះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់គ្នាក្នុងការស្វែងយល់មួយចំនួនពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជា ការស្វែងយល់អំពីឧស្សាហកម្មកែច្នៃកសិផល ឧស្សាហកម្មយានយន្តអគ្គីសនី ឧស្សាហកម្មផលិតឱសថ និងសម្ភារបរិក្ខារៈសុខភាពជាដើម៕

---

(Phnom Penh): On the afternoon of Thursday, 24 April 2025, at the Ministry of Commerce, His Excellency LIM Lork Piseth, Secretary of State of the Minister of Commerce, received a courtesy call meeting from a delegation led by Mr. ZHOU Jindao, Director of Zhuhai Anyu Enterprise Co., Ltd. and 16 companies from various sectors.

During the meeting, His Excellency Secretary of State discussed on the trade relationships between the two countries, highlighted the opportunity in key sectors in Cambodia and promotion of Cambodia products to international market.

The two sides also exchanged views on the understandings of trade facilitation in Cambodia, the agro-processing industry, the electric vehicle industry, the pharmaceutical and health equipment manufacturing industry, etc.

https://s2.moc.gov.kh/mocspace/mocspace_1745909715784.jpg
https://s2.moc.gov.kh/mocspace/mocspace_1745909715799.jpg
https://s2.moc.gov.kh/mocspace/mocspace_1745909715201.jpg
https://s2.moc.gov.kh/mocspace/mocspace_1745909715525.jpg
https://s2.moc.gov.kh/mocspace/mocspace_1745909715158.jpg
https://s2.moc.gov.kh/mocspace/mocspace_1745909718026.jpg