លោក ហោ ដារ៉េត អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានសហការជាអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ រៀបចំកិច្ចប្រជុំអាជីវកម្មមួយ ដើម្បីជំរុញការទំនាក់ទំនង និងភាពជាដៃគូរវាងប្រទេសកម្ពុជា និងវៀតណាម ដោយមានការចូលរួមពីសមាគមមិត្តភាពវៀតណាម-កម្ពុជានៅទីក្រុងហូជីមិញ និងតំណាងវិស័យឯកជនវៀតណាម ជាច្រើនរូប

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ហូជីមិញ, វៀតណាម): នាល្ងាចថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ លោក ហោ ដារ៉េត អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានសហការជាអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ រៀបចំកិច្ចប្រជុំអាជីវកម្មមួយ ដើម្បីជំរុញការទំនាក់ទំនង និងភាពជាដៃគូរវាងប្រទេសកម្ពុជា និងវៀតណាម ដោយមានការចូលរួមពីសមាគមមិត្តភាពវៀតណាម-កម្ពុជានៅទីក្រុងហូជីមិញ និងតំណាងវិស័យឯកជនវៀតណាម ជាច្រើនរូប។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងលើកកម្ពស់អាជីវកម្មរបស់ទីផ្សារប្រទេសទាំងពីរ ព្រមទាំងស្វែងរកដៃគូថ្មី និងការពង្រឹងបណ្តាញសហការទ្វេភាគី។

---

(Ho Chi Minh, Vietnam): On the evening of Wednesday, 23 April 2025, Mr. HOR Dareth, Commercial Attaché to the Cambodian Embassy in the Socialist Republic of Vietnam, in cooperation with the Consul General of Cambodia in Ho Chi Minh City, organized a business meeting to promote trade relations and partnerships between Cambodia and Vietnam. The meeting was attended by representatives of the Vietnam-Cambodia Friendship Association in Ho Chi Minh City and Vietnamese private companies.

The meeting aimed to strengthen trade relations and promote businesses in both countries’ markets, as well as to seek new partners and strengthen bilateral cooperation networks.

https://s2.moc.gov.kh/mocspace/mocspace_1745909620588.jpg
https://s2.moc.gov.kh/mocspace/mocspace_1745909620535.jpg
https://s2.moc.gov.kh/mocspace/mocspace_1745909620548.jpg
https://s2.moc.gov.kh/mocspace/mocspace_1745909620523.jpg
https://s2.moc.gov.kh/mocspace/mocspace_1745909620506.jpg
https://s2.moc.gov.kh/mocspace/mocspace_1745909620636.jpg
https://s2.moc.gov.kh/mocspace/mocspace_1745909620552.jpg
https://s2.moc.gov.kh/mocspace/mocspace_1745909620465.jpg
https://s2.moc.gov.kh/mocspace/mocspace_1745909620532.jpg
https://s2.moc.gov.kh/mocspace/mocspace_1745909620594.jpg