(ហ្វូសាន, ចិន)៖ នាថ្ងៃទី២២-២៤ ខែមេសា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់លោកបណ្ឌិត XU Ningning ប្រធានគណៈកម្មាធិការសហប្រតិបត្តិការឧស្សាហកម្ម RCEP ឯកឧត្តម ឈាង គ្រីស្តុហ្វ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុងកម្មវិធី "ពិព័រណ៍សេរ៉ាមិច និងបន្ទប់ទឹកអន្តរជាតិ (ហ្វូសាន) លើកទី៤២" & "ចិន (ហ្វូសាន) - RCEP Ceramic Tile and Bathroom Procurement Matchmaking Conference" ដែលរៀបចំឡើងនៅទីក្រុងហ្វូសាន សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជួបពិភាក្សាការងារជាមួយដៃគូធុរកិច្ចនិងវិនិយោគិនថ្មីៗដែលមានសក្តានុពល តាមរយៈការជំរុញកិច្ចសន្ទនា និងការប្រាស្រ័យទាក់ទងរវាងកម្ពុជា និងតំណាងប្រទេសជាសមាជិក RCEP ក៏ដូចជាបានបញ្ជាក់ជំហររបស់កម្ពុជា ក្នុងភាពជាដៃគូពាណិជ្ជកម្មសេរី និងយុត្តិធម៌ ដែលប្រកាន់ខ្ជាប់នូវប្រព័ន្ធពាណិជ្ជកម្មដែលមានស្ថេរភាព ដោយឈរលើគោលការណ៍ច្បាប់។
---
(Foshan, China): On 21-24, April 2025, His Excellency Chheang Christophe, Secretary of State of the Ministry of Commerce, was invited by Dr. Xu Ningning, Chairman of the RCEP Industry Cooperation Committee, to attend the 42nd China (Foshan) International Ceramic and Bathroom Fair and the China (Foshan)—RCEP Ceramic Tile and Bathroom Procurement Matchmaking Conference in Foshan City, People's Republic of China.
On that occasion, His Excellency Secretary of State met with new potential partners and investors, promoted dialogue and communication between Cambodia and representatives from RCEP countries, and reaffirmed Cambodia’s position as an open and fair trading partner upholding a viable, rules-based trading system.









