(អូសាកា, ជប៉ុន)៖ នារសៀលថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា ប្រទេសជប៉ុន ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអគ្គស្នងការរងសម្រាប់តំណាងកម្ពុជា ក្នុងពិព័រណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការពន្លាជាតិកម្ពុជា នៅក្នុងពិព័រណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ ប្រទេសជប៉ុន។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន, ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន, តំណាងគណៈកម្មការពិព័រណ៍ជប៉ុន, ឯកឧត្តម-លោកជំទាវថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងពាណិជ្ជកម្មផងដែរ។សូមជម្រាបជូនផងដែរថា ពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ មានរយៈពេល៦ខែ ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ ដោយក្នុងនោះកម្ពុជាបានជ្រើសរើស “ប្រាសាទកោះកេរ” ជាស្នូលក្នុងការសាងសង់ “ពន្លាជាតិ” ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ ស្នាដៃស្ថាបត្យកម្ម និងសិល្បៈបុរាណខ្មែរ ដ៏សម្បូរបែប។បន្ថែមលើនេះ ពន្លាជាតិកម្ពុជាក៏មានរំលេចនូវរូបសំណាកសត្វគោព្រៃដែលជាសត្វតំណាងជាតិ និងជីវចម្រុះដែលជានិមិត្តរូបនៃឧត្ដមភាពដ៏សម្បូរបែបនៃធនធានធម្មជាតិរបស់កម្ពុជា អមដោយការសាងសង់ថែវប្រាសាទអង្គរវត្ត ដោយបានរំលេចផ្ទាំងទស្សនីយភាពកូរសមុទ្រទឹកដោះនៅលើជញ្ជាំងថែវខាងកើតនៃប្រាសាទ ម៉ាកែតប្រាសាទអង្គរវត្ត សំណង់ផ្ទះខ្មែរធ្វើអំពីឫស្សី ទិដ្ឋភាពវាលស្រែដែលបង្ហាញអំពីសក្តានុពលកសិកម្ម និងវិស័យស្រូវ-អង្ករកម្ពុជា។ ទន្ទឹមនឹងនោះ កម្ពុជាក៏បាននាំយកផលិតផលសក្តានុពល រួមមានផលិតផលសម្គាល់ភូមិសាស្រ្តទំនិញ ស្វាយចន្ទី អង្ករ គ្រឿងចម្លាក់ប្រាក់ស្ពាន់ វត្ថុអនុស្សាវរីយ៍ គ្រឿងចម្លាក់ សម្លៀកបំពាក់ សូត្រមាស និងស្នាដៃសិល្បៈជាដើម។ល។ ក៏ដូចជាចាក់បញ្ចាំងវីដេអូតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ជូនអ្នកទស្សនា និងថ្នាក់ដឹកនាំដែលនឹងអញ្ជើញចូលរួមពិព័រណ៍នេះផងដែរ បានជ្រាបអំពីសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍របស់កម្ពុជា។---(Osaka, Japan): On the afternoon of Saturday, 12 April 2025, Kansai, Japan, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce and Deputy Commissioner General for the Cambodia Section at World Expo 2025, Osaka, Kansai, high representative of Her Excellency CHAM Nimul, Minister of Commerce, presided over the launching ceremony of the Cambodia Pavilion.This ceremony was also participated by His Excellency Dr. KAO Kimhourn, Secretary General of ASEAN, His Excellency TUY Ri, Cambodian Ambassador to Japan, Ministery of Commerce’s Managements and Officials.It is also worth mentioning that Expo2025 Osaka, Kansai last for six months from 13 April to 13 October 2025 in which Cambodia has chosen Koh Ker Temple as centerpiece for Cambodia Pavilion’s construction. This reflects Cambodia’s unwavering commitment to preserving the cultural heritage while showcasing the architectural and artistic excellence of the Khmer civilization.In addition, the Cambodian Pavilion also contains the Kou Prey statue, Cambodia’s national animal, and the biodiversity which represents the nation’s abundant natural resources; a depiction of an Angkor Wat bas-relief on the temple wall features the “Churning of the Ocean of Milk”, a famous bas-relief that symbolizes Khmer mythology and craftsmanship; a traditional Khmer bamboo houses exemplify Cambodia’s architectural heritage, and a maquette of Angkor Wat Temple. The pavilion’s central landscape highlights a panoramic view of lush rice fields, emphasizing the country’s agricultural potential and renowned rice products. Furthermore, Cambodia also bring our potential products including the geographical indication products, cashew nut, fragrant rice, silver and copper sculpture, souvenirs, clothes, golden silk and artistic works as well as the projection of highlight video of Cambodia tourism attraction to the audience and Pavilion visitor on our economic, trade, investment, and tourism potential.











