លោក គង់ ពុទ្ធារ៉ា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានចូលរួមកម្មវិធី The 25th China international Fair for Investment and Trade ដែលរៀបចំដោយក្រសួងពាណិជ្ជកម្មចិន និងការិយាល័យកិច្ចការបរទេសខេត្តហ្វូជៀន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ប៉េកាំង, ចិន)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន លោក គង់ ពុទ្ធារ៉ា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានចូលរួមកម្មវិធី The 25th China international Fair for Investment and Trade ដែលរៀបចំដោយក្រសួងពាណិជ្ជកម្មចិន និងការិយាល័យកិច្ចការបរទេសខេត្តហ្វូជៀន។

កម្មវិធីនេះ ធ្វើឡើងដោយផ្តោតលើមូលបទរួមចំនួន ៣ រួមមាន៖ "ធ្វើវិនិយោគនៅចិន" "ការវិនិយោគដោយប្រជាជនចិន" និង "ការវិនិយោគអន្តរជាតិ" ព្រមទាំងមានការចូលរួមពីតំណាងក្រសួងពាណិជ្ជកម្មចិន រដ្ឋាភិបាលប្រជាជនក្រុង Xiamen អគ្គរាជទូតអង់គ្លេសប្រចាំទីក្រុងប៉េកាំង និងស្ថាប័នពាក់ព័ន្ធ ផងដែរ។

https://s2.moc.gov.kh/mocspace/mocspace_1745210526856.jpg
https://s2.moc.gov.kh/mocspace/mocspace_1745210526349.jpg
https://s2.moc.gov.kh/mocspace/mocspace_1745210526544.jpg
https://s2.moc.gov.kh/mocspace/mocspace_1745210526955.jpg
https://s2.moc.gov.kh/mocspace/mocspace_1745210526734.jpg
https://s2.moc.gov.kh/mocspace/mocspace_1745210526596.jpg
https://s2.moc.gov.kh/mocspace/mocspace_1745210526559.jpg
https://s2.moc.gov.kh/mocspace/mocspace_1745210526951.jpg
https://s2.moc.gov.kh/mocspace/mocspace_1745210527001.jpg