លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគីយ៉េ បានចូលរួមនិងរៀបចំស្តង់ពិព័រណ៍តាំងបង្ហាញផលិតផលខ្មែរ រួមមាន៖ អង្ករ ម្រេច គ្រាប់ស្វាយចន្ទី វត្ថុអនុស្សាវរីយ៍ និងគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងខិតប័ណ្ណព័ត៌មានអំពីតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា នៅក្នុងកម្មវិធីពិព័រណ៍ទេសចរណ៍ Colors of the World ដែលត្រូវបានរៀបចំធ្វើឡើងចាប់ពីថ្ងៃទី១៨-២០ ខែមេសា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍និងសីល្បៈ Dr. Mimar Kadir Topbas នៅទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគីយ៉េ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(អ៊ីស្តង់ប៊ុល, តួកគីយ៉េ)៖ នាថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគីយ៉េ បានចូលរួមនិងរៀបចំស្តង់ពិព័រណ៍តាំងបង្ហាញផលិតផលខ្មែរ រួមមាន៖ អង្ករ ម្រេច គ្រាប់ស្វាយចន្ទី វត្ថុអនុស្សាវរីយ៍ និងគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងខិតប័ណ្ណព័ត៌មានអំពីតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា នៅក្នុងកម្មវិធីពិព័រណ៍ទេសចរណ៍ Colors of the World ដែលត្រូវបានរៀបចំធ្វើឡើងចាប់ពីថ្ងៃទី១៨-២០ ខែមេសា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍និងសីល្បៈ Dr. Mimar Kadir Topbas នៅទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគីយ៉េ។

ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍នេះ មានការចូលរួមពីបណ្តាប្រទេសចំនួន១៣ រួមទាំងកម្ពុជា និងបណ្តាក្រុមហ៊ុន និងទីភ្នាក់ងារទេសចរណ៍នៅក្នុងប្រទេសតួកគីយ៉េ ដើម្បីតាំងបង្ហាញនូវផលិតផលទេសចរណ៍ វប្បធម៌ និងសីល្បៈ និងផ្តល់ឱកាសដល់ក្រុមហ៊ុននិងសហគ្រាស ក្នុងវិស័យទេសចរណ៍ជួបប្រាស្រ័យទាក់ទងគ្នាដើម្បីបង្កើតបណ្តាញទំនាក់ទំនងនិងស្វែងរកដៃគូពាណិជ្ជកម្ម។

---

(Istanbul, Türkiye): On Friday, 18 April 2025, Mr. KEO Buntheng, Commercial Attaché to the Cambodian Embassy in the Republic of Türkiye, attended and organized an exhibition booth to display Cambodian products, including rice, pepper, cashew nuts, souvenirs and food items, and information leaflets about tourist destinations in Cambodia, at the Colors of the World Tourism Expo, which is being held from April 18-20, 2025 at the Dr. Mimar Kadir Topbas Exhibition and Art Center in Istanbul, Republic of Türkiye.

This tourism expo brought together 13 countries, including Cambodia, and companies and travel agencies in Türkiye, to showcase tourism, culture and arts products, and to provide the opportunity for companies and enterprises in the tourism sector to meet, network and find business partners.

https://s2.moc.gov.kh/mocspace/mocspace_1745210403150.jpg
https://s2.moc.gov.kh/mocspace/mocspace_1745210403281.jpg
https://s2.moc.gov.kh/mocspace/mocspace_1745210402923.jpg
https://s2.moc.gov.kh/mocspace/mocspace_1745210403418.jpg
https://s2.moc.gov.kh/mocspace/mocspace_1745210403490.jpg
https://s2.moc.gov.kh/mocspace/mocspace_1745210403257.jpg
https://s2.moc.gov.kh/mocspace/mocspace_1745210402878.jpg
https://s2.moc.gov.kh/mocspace/mocspace_1745210403349.jpg
https://s2.moc.gov.kh/mocspace/mocspace_1745210403270.jpg