(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រី អគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថានអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្រោមរបៀបវារៈរួមមាន៖
១. របាយការណ៍ស្ដីពីវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
២. របាយការណ៍ស្តីពី៖ ការស្រង់ទិន្នន័យមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលពុំធ្លាប់ទទួលបានគ្រឿងឥស្សរិយយស ព្រមទាំងវឌ្ឍនភាពការងាររបស់នាយកដ្ឋានបុគ្គលិក
៣. របាយការណ៍ស្ដីពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានកិច្ចការប្រកួតប្រជែងនៃអគ្គនាយកដ្ឋាន ក.ប.ប.
៤. របាយការណ៍ស្ដីពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានផែនការ ស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស
៥. របាយការណ៍ស្ដីពីវឌ្ឍនភាពការងាររបស់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ
៦. របាយការណ៍ស្ដីពីវឌ្ឍនភាពការងាររបស់មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ
៧. បញ្ហាផ្សេងៗ។
- - -
His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce, chaired the weekly meeting of the Ministry of Commerce.
...
(Phnom Penh): On the morning of Thursday, 17 April 2025, at the Ministry of Commerce, His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting attended by the Ministry's leaders, directors-general, department directors, provincial department directors, and other officials.
The weekly meeting, held at the Ministry of Commerce and via video conference, covered the following agendas:
1. Brief report of the General Directorate of Administration and Finance
2. Brief report on the collection of data of MoC's officials who have not received awards and the working progress of the Department of Personnel
3. Brief report on the working progress of the Department of Competition of the General Directorate of C.C.F. of the Ministry of Commerce
4. Brief report on the working progress of the Department of Planning, Statistics, and Information Technology of the General Directorate of Domestic Trade
5. Brief report on the working progress of the Kampong Speu Provincial Department of Commerce
6. Brief report on the working progress of the Phnom Penh Department of Commerce
7. Other matters.











