(សៀងហៃ, ចិន)៖ នាថ្ងៃទី៧-៩ ខែមេសា ឆ្នាំ២០២៥ លោក យក់ ឧសភា អនុព័ន្ធពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងសៀងហៃ នៃសាធារណៈរដ្ឋប្រជាមានិតចិន បានចូលរួមក្នុងវេទិកា World Corrugated Forum លេីប្រធានបទ Lightening the Future និងកម្មវិធី WEPACK 2025 Exhibition។
ក្នុងវេទិកាពិភាក្សានេះ មានការចូលរួមពីវាគ្មិនមកពីប្រទេសម៉ាឡេស៊ី ថៃឡង់ដ៏ ចិន ជប៉ុន អាហ្សង់ទីន និងអ្នកចូលរួមផ្សេងទៀតជាច្រើនរូប ដោយធ្វើការពិភាក្សាលើប្រធានបទ Lightening the Future ការវេចខ្ចប់ ផលប៉ះពាល់លេីបរិស្ថាន ស្តង់ដារគុណភាព និងការធានាតម្លៃ។
ដោយឡែកកម្មវិធីពិព័រណ៍ WEPACK 2025 មានការដាក់បង្ហាញផលិតផលប្រមាណ ១៥០០ស្តង់ ដូចជា ម៉ាស៊ីនផលិតក្រដាសវេចខ្ចប់ ម៉ាស៊ីនកិប ម៉ាស៊ីនខ្ចប់ ផលិតផលវេចខ្ចប់ម្ហូបអាហារ ផ្លែឈឺ ថ្នាំពេទ្យ និងទំនិញផ្សេងៗ ដោយមានអ្នកចូលរួមទស្សនាជាច្រើនរូប ផងដែរ។
---
(Shanghai, China): On 7–9 April 2025, Mr. YUOK Ousaphea, Commercial Attaché of Cambodia to Shanghai, People’s Republic of China, participate in the World Corrugated Forum on the theme of “Lightening the Future” and attended the WEPACK 2025 Exhibition.
The forum featured speakers from Malaysia, Thailand, China, Japan, and Argentina, among other participants, discussing the theme of “Lightening the Future,” packaging, environmental impacts, quality standards, and price assurance.
In particular, the WEPACK 2025 exhibition program featured approximately 1,500 product booths, such as packaging paper machines, slitting machines, packaging machines, and food packaging products for fruits, medicines, and other goods, and was attended by many visitors.


