(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្ម តំណាងពាណិជ្ជកម្មប្រចាំតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស តំណាងពាណិជ្ជកម្មប្រចាំនៅបរទេស និងទីប្រឹក្សាទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្រោមរបៀបវារៈរួមមាន៖
១. របាយការណ៍វឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ
២. របាយការណ៍វឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម
៣. របាយការណ៍វឌ្ឍនភាពការងាររបស់ក្រុមហ៊ុនហ្គ្រីនត្រេដ
៤. របាយការណ៍វឌ្ឍនភាពការងាររបស់មន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង
៥. របាយការណ៍វឌ្ឍនភាពការងាររបស់មន្ទីរពាណិជ្ជកម្មខេត្តកែប
៦. បញ្ហាផ្សេងៗ។
---
Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting of the Ministry of Commerce
....
(Phnom Penh): On the afternoon of Thursday, 10 April 2025, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting of the Ministry of Commerce. The meeting was attended by the ministry's leaders and relevant officials.
The weekly meeting, held at the Ministry of Commerce and via video conference, covered the following agendas:
1. Brief report on the work progress of the General Directorate of International Trade.
2. Brief report on the work progress of the General Directorate of Trade Services.
3. Brief report on the work progress of the General Directorate of Green Trade.
4. Brief report on the work progress of the Prey Veng Provincial Department of Commerce.
5. Brief report on the work progress of the Kep Provincial Department of Commerce.
6. Other matters.









