(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្ដីទីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង នាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។
កិច្ចប្រជុំប្រចាំខែនេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្រោមរបៀបវារៈរួមមាន៖
១. របាយការណ៍វឌ្ឍនភាពការងារត្រៀមរៀបចំពិធីសូត្រមន្តនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
២. របាយការណ៍វឌ្ឍនភាពការងាអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)
៣. របាយការណ៍វឌ្ឍនភាពការងារនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម រួមមាន៖ នាយកដ្ឋាននាំចេញ-នាំចូល នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម និងនាយកដ្ឋានកម្មសិទ្ធិបញ្ញា
៤. របាយការណ៍វឌ្ឍនភាពការងារអនុព័ន្ធពាណិជ្ជកម្មប្រចាំប្រទេសជប៉ុន
---
His Excellency KEM Sithan, Acting Minister of the Ministry of Commerce, chaired a monthly meeting of the Ministry of Commerce.
...
(Phnom Penh): On the morning of Thursday, 27 March 2025, at the Ministry of Commerce, His Excellency KEM Sithan, Acting Minister of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired the monthly meeting attended by the Ministry's leaders, including the Secretary of State, Under Secretary of State, Director General, Directors of Departments, Directors of Provincial Departments, and other officials.
The monthly meeting was held at the Ministry of Commerce and, via video conference, covered the following agendas:
1. Brief report of working Progress of the preparation of the Khmer New Year celebration
2. Brief Report of the General Directorate of Consumer Protection, Competition, and Fraud Repression (C.C.F.)
3. Brief report of the departments under the General Directorate of Trade Services, such as the Department of Export-Import, the Department of Business Registration, and the Department of Intellectual Property.
4. Brief report of the Commercial Attaché to the Cambodian Embassy in Japan



