(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រី អគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
កិច្ចប្រជុំប្រចាំសប្តាហ៍នេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈរួមមាន៖
១. របាយការណ៍ស្តីពីវឌ្ឍនភាពការងារនៃការគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាប្រចាំនៅក្រៅប្រទេស
២. របាយការណ៍ស្តីពីវឌ្ឍនភាពការងារនៃកិច្ចចរចារបស់គណៈកម្មការចរចាកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ច
ឌីជីថលអាស៊ាន (១០th DEFA NC Meeting)
៣. របាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
៤. របាយការណ៍របស់អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្ដរជាតិ
៥. របាយការណ៍របស់ក្រុមហ៊ុនហ្គ្រីនត្រេដ
៦. របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តឧត្តរមានជ័យ
៧. របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ឆ្នាំង
៨. បញ្ហាផ្សេងៗ។
- - -
His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce, chaired the weekly meeting of the Ministry of Commerce.
...
(Phnom Penh): On the morning of Thursday, 20 March 2025, at the Ministry of Commerce, His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting attended by the Ministry's leaders, directors-general, department directors, provincial department directors, and other officials.
The weekly meeting covered the following agenda items:
1. Brief report on the progress of managing the Cambodian Private Commercial Center Abroad.
2. Brief report on the progress of the ASEAN Digital Economy Framework Agreement Negotiating Committee (10th DEFA NC Meeting).
3. Brief report of the General Directorate of Administration and Finance.
4. Brief report of the General Directorate of International Trade.
5. Brief report of the Green Trade Company.
6. Brief report of the Oddar Meanchey Provincial Department of Commerce.
7. Brief report of the Kampong Chhnang Provincial Department of Commerce.
8. Other matters.


