(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដ៏ទៃទៀតរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនផលិតចំណីសត្វចំនួន៦ រួមមានក្រុមហ៊ុនអិមភីក អេស៊ីអិមស៊ី (ខេមបូឌា), ក្រុមហ៊ុនបេតាហ្រ្គោ (ខេមបូឌា) ខមភេនី លីមីធីត, ក្រុមហ៊ុនអេហ្រ្គី-ម៉ាស្ទ័រ ខូអិលធីឌី, ក្រុមហ៊ុន ឌឹ ហឺស្ស ធីអិមអេច, ក្រុមហ៊ុន អេ អេន ធី ហ្វីដ ឯ.ក, និងក្រុមហ៊ុន ស៊ីជេ ជេលជីដាងហ្វីដ (ខេមបូឌា) ខូអិលធីឌី។
តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រសួងពាណិជ្ជកម្ម នឹងសហការសម្របសម្រួលជាមួយក្រុមហ៊ុនទាំង៦ ដើម្បីប្រមូលទិញពោតក្រហមចំនួន ១៨៩ ០០០ តោន ដំឡូងមីចំនួន ៨១ ៦០០ តោន កញ្ជុងអង្ករចំនួន ៥១ ១៣០ និងកន្ទក់ចំនួន ៥៧ ៧៣០ តោន។ ទាំងនេះបានបង្ហាញឱ្យឃើញពីការចូលរួមជំរុញការវិនិយោគទៅលើការកែច្នៃកសិផលនៅក្នុងស្រុក ក៏ដូចជាបង្កើនគុណតម្លៃ និងការពង្រឹងខ្សែច្រវាក់តម្លៃផលិតផលស្របពេលដែលកម្ពុជាកំពុងតែជួបប្រទះបញ្ហាការកើនឡើងថ្លៃដើមចំណីសត្វ ព្រមទាំងបង្កើនឱកាសធុរកិច្ចក្នុងការអភិវឌ្ឍន៍វិស័យកសិ-ពាណិជ្ជកម្ម និងលើកស្ទួយសេដ្ឋកិច្ច-សង្គមប្រកបដោយបរិយាប័ន្ន។
---
Ministry of Commerce and Six Animal Feed Production Companies Sign MoU to Promote the Purchase of Maize, Cassava, and Other Raw Materials
…
(Phnom Penh): On the morning of Wednesday, 19 March 2025, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, presided over the signing ceremony of a memorandum of understanding (MoU) on cooperation between the Ministry of Commerce and six animal feed production companies—M’S PIG A C MC (Cambodia), BETAGRO (Cambodia) Company Limited, Agri-Master Co., Ltd., De Heus TMH Co., Ltd., Ant Feed Co., Ltd., and CJ CheilJedang Feed (Cambodia) Co., Ltd.—to promote the purchase of maize, cassava, and other raw materials.
Through this MoU, the Ministry of Commerce will coordinate with the six companies to purchase 189,000 tons of maize, 81,600 tons of cassava, 51,130 tons of broken rice, and 57,730 tons of rice husks. This event demonstrates the role of promoting investment in local agricultural processing, increasing product value, and strengthening the agricultural value chain at a time when Cambodia is facing rising animal feed costs and growing business opportunities in the development of the agro-commercial sector, while also promoting an inclusive socio-economic environment.







