លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម ទុន ត្រៃសូរ៉ាត់ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម ទុន ត្រៃសូរ៉ាត់ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាពីកាលានុវត្តភាពក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

- - -

(Phnom Penh): On the afternoon of Wednesday, 9 April 2025, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from His Excellency Tull TRASORAT, Ambassador Extraordinary and Plenipotentiary of the Kingdom of Thailand​ to The Kingdom of Cambodia.

During the meeting, the two sides discussed and exchanged views on opportunities to promote bilateral trade and investment and further enhance cooperation between Cambodia and Thailand.

https://s2.moc.gov.kh/mocspace/mocspace_1744270860334.jpg
https://s2.moc.gov.kh/mocspace/mocspace_1744270861311.jpg
https://s2.moc.gov.kh/mocspace/mocspace_1744270861303.jpg
https://s2.moc.gov.kh/mocspace/mocspace_1744270860915.jpg
https://s2.moc.gov.kh/mocspace/mocspace_1744270861300.jpg
https://s2.moc.gov.kh/mocspace/mocspace_1744270861353.jpg