លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» អញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.»

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងជាសមាជិក សមាជិកា នៃ គ.ត.ផ.ហ.ក. ដែលអញ្ជើញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាច្រើនរូប។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលលើសេចក្តីព្រាងគ្រោងឆ្អឹងផែនការយុទ្ធសាស្រ្តស្តីពីការអភិវឌ្ឍកិច្ចការហាឡាល ឆ្នាំ២០២៥-២០២៩ និងពិនិត្យលើដំណើរការកិច្ចការវិញ្ញាបនបត្រកម្ម (Process Mapping)។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានណែនាំឱ្យលេខាធិការដ្ឋាននៃ គ.ត.ផ.ហ.ក. រៀបចំសេចក្តីព្រាងបឋមផែនការយុទ្ធសាស្រ្តស្តីពីការអភិវឌ្ឍកិច្ចការហាឡាល ឆ្នាំ២០២៥-២០២៩ តាមស្មារតីនៃអង្គប្រជុំ ព្រមទាំងសហការជាមួយក្រុមការងារបច្ចេកទេសផលិតផលហាឡាលនៃ គ.ត.ផ.ហ.ក. រៀបចំសិក្សានិងកែសម្រួលប្រកាសស្តីការដាក់ពាក្យស្នើសុំវិញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាល និងសេចក្តីព្រាងនីតិវិធីប្រតិបត្តិស្តង់ដារការងារ (Standard Operating Procedure) សម្រាប់ដំណើរនៃការកិច្ចការវិញាបនបត្រកម្ម ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ។

---

Her Excellency CHAM Nimul, Minister of Commerce and Chairperson of the Cambodian Halal Steering Committee (CHSC), chaired the Extraordinary Meeting of the Cambodian Halal Steering Committee.

...

(Phnom Penh): On the morning of Tuesday, 18 March 2025, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce and Chairperson of the CHSC, chaired the Extraordinary Meeting of the Cambodian Halal Steering Committee, attended by His Excellency Datuk Othsman Hassan, Senior Minister in Charge of Special Missions, Excellencies, Vice-Presidents, and representatives s of relevant ministries and institutions.

The purpose of the meeting was to review, discuss, and collect input on the draft skeleton of the Halal Development Strategic Plan 2025–2029 and review the certification process (process mapping).

On that occasion, Her Excellency Minister instructed the Secretariat of the CHSC to work on the preliminary draft of the Halal Development Strategic Plan 2025–2029 in the spirit of the meeting and collaborate with the Halal Technical Working Group of the CHSC to study and revise the draft Prakas on Application for the Certificate of Cambodia Halal Product Technical Standard and the draft Standard Operating Procedure for the Certification Process in accordance with international standards.

https://s2.moc.gov.kh/mocspace/mocspace_1744186834736.jpg
https://s2.moc.gov.kh/mocspace/mocspace_1744186835763.jpg
https://s2.moc.gov.kh/mocspace/mocspace_1744186836695.jpg
https://s2.moc.gov.kh/mocspace/mocspace_1744186838209.jpg
https://s2.moc.gov.kh/mocspace/mocspace_1744186837638.jpg
https://s2.moc.gov.kh/mocspace/mocspace_1744186837719.jpg
https://s2.moc.gov.kh/mocspace/mocspace_1744186839563.jpg
https://s2.moc.gov.kh/mocspace/mocspace_1744186839365.jpg
https://s2.moc.gov.kh/mocspace/mocspace_1744186839201.jpg
https://s2.moc.gov.kh/mocspace/mocspace_1744186837076.jpg
https://s2.moc.gov.kh/mocspace/mocspace_1744186838221.jpg