(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី ១៧ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ATIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
គោលបំណងនៃការចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនេះ គឺដើម្បីណែនាំលោក Barros Miguel Figueira ដែលជាប្រធានសមាគមថ្មី ព្រមទាំងជម្រាបជូនលោកជំទាវរដ្ឋមន្ត្រី អំពីបេសកកម្មរបស់សមាគម និងលើកឡើងអំពីបញ្ហាប្រឈមដែលសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជាបាននឹងកំពុងជួបប្រទះ។
---
(Phnom Penh): On the afternoon of Monday, 17 March 2025, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from the Association of Tobacco Industry of Cambodia (ATIC) delegation to formally introduce Mr. Barros Miguel Figueira as the new chairman of ATIC, present the mission and objectives of the association, and discuss the challenges faced by ATIC in its daily operations.



