ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយនឹងសមាគមឧស្សាហកម្មឧបករណ៍អគ្គិសនី-អេឡិចត្រូនិកហុងកុង (Hong Kong Electrical Appliance Industries Association) ដែលដឹកនាំដោយ លោក THOMAS Ting ប្រធានសមាគម និងមានការអញ្ជើញចូលរួមពីសមាជិកមកពីទីក្រុងហុងកុង ចំនួន ២៣រូប

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

  (ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយនឹងសមាគមឧស្សាហកម្មឧបករណ៍អគ្គិសនី-អេឡិចត្រូនិកហុងកុង (Hong Kong Electrical Appliance Industries Association) ដែលដឹកនាំដោយ លោក THOMAS Ting ប្រធានសមាគម និងមានការអញ្ជើញចូលរួមពីសមាជិកមកពីទីក្រុងហុងកុង ចំនួន ២៣រូប។

នៅក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីទំនាក់ទំនងពាណិជ្ជកម្មល្អរវាងកម្ពុជា និងហុងកុង កាលានុវត្តភាពលើវិស័យសំខាន់ៗនៅកម្ពុជា យន្តការនៃកិច្ចសម្រួលពាណិជ្ជកម្ម ការជំរុញការនាំចេញផលិតផលសក្តានុពល លទ្ធភាពក្នុងការចូលទៅកាន់ទីផ្សារអន្តរជាតិសំខាន់ ក៏ដូចជាអំណោយផលទីផ្សាររបស់កម្ពុជាផងដែរ។

ក្នុងឱកាសនោះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់គ្នាក្នុងការស្វែងយល់អំពីឱកាសក្នុងការបណ្តាក់ទុន វិនិយោគ និងការស្វែងយល់អំពីនីតិវិធីចុះបញ្ជីពាណិជ្ជកម្ម នីតិវិធី ព្រមទាំងបែបបទក្នុងការនាំចេញ ជាដើម។

គូសបញ្ជាក់ផងដែរថា សមាគមខាងលើនេះ មានសមាជិកប្រមាណជាង ២០០ ដែលក្នុងនោះរួមមានក្រុមហ៊ុនធំៗដែលមានជំនាញ និងបច្ចេកទេសពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា អេឡិកត្រូនិក បរិក្ខារអគ្គីសនី និងសម្ភារៈបរិក្ខារប្រើប្រាស់ក្នុងផ្ទះ ដោយមានទីស្នាក់ការនៅទីក្រុងហុងកុង។

---

(Phnom Penh): On the afternoon of Wednesday, 26 March 2025, His Excellency LIM Lorkpiseth, Secretary of State of the Ministry of Commerce, received a courtesy call from a delegation from the Hong Kong Electrical Appliance Industries Association at the Ministry of Commerce. The delegation, led by Mr. THOMAS Ting, President of the Association, comprised 23 members representing various Hong Kong enterprises.

During the meeting, His Excellency Secretary of State highlighted the strong trade relations between Cambodia and Hong Kong and shared insights on potential investment opportunities in key sectors, trade facilitation mechanisms, the promotion of Cambodia’s export-ready products, and efforts to access new international markets.

On that occasion, Both sides engaged in fruitful discussions on investment cooperation, business registration procedures, and Cambodia’s export processes.

The Hong Kong Electrical Appliance Industries Association represents over 200 member companies, including major enterprises specializing in technology, electrical equipment, and home appliances, headquartered in Hong Kong.

https://s2.moc.gov.kh/mocspace/mocspace_1744186449118.jpg
https://s2.moc.gov.kh/mocspace/mocspace_1744186449099.jpg
https://s2.moc.gov.kh/mocspace/mocspace_1744186449126.jpg
https://s2.moc.gov.kh/mocspace/mocspace_1744186449121.jpg