(ហ្សាមែន, ហ៊្វូជៀន, ចិន) ៖ នាវេលាព្រឹកថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០២៥ លោកឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ បានចូលរួមពិធីបើកពិព័រណ៍ថ្មអន្តរជាតិ ហ្សាមែន ប្រទេសចិន លើកទី២៥ (The 25th China Xiamen International Stone Fair) ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទអន្តរជាតិ ទីក្រុងហ្សាមែន ខេត្តហ៊្វូជៀន សាធារណរដ្ឋប្រជាមានិតចិន (Xiamen International Conference & Exhibition Center) ចាប់ពីថ្ងៃទី១៦-១៩ ខែមីនា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ មានក្រុមហ៊ុនចំនួន ៤ ដែលជាសមាជិកសមាគមថ្មអារកម្ពុជា បាននាំយកផលិតផលថ្មអារធម្មជាតិរបស់ប្រទេសកម្ពុជា ទៅចូលរួមក្នុងកម្មវិធីពិព័ណ៌នេះ រួមមាន៖ ១.ក្រុមហ៊ុន Rithy Granite (Cambodia) Co., Ltd. ២. ក្រុមហ៊ុន Xiaotian Mining Co., Ltd. ៣. ក្រុមហ៊ុន Heng Cheng Co., Ltd. និង៤. ក្រុមហ៊ុន Sambour Mining (Cambodia) Co., Ltd.។



