(ហ្សឺណែវ, ស្វីស)៖ នារសៀលថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងអំឡុងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំត្រួតពិនិត្យគោលនយោបាយកម្ពុជាលើកទី៣ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Paul Akiwumi ប្រធានផ្នែកកម្មវិធីពិសេស អាហ្រ្វិក ប្រទេសអភិវឌ្ឍន៍តិចតួច នៃសន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD)។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវឌ្ឍនភាព និងទិសដៅបន្តនៃសិក្ខាសាលាពាក់ព័ន្ធនឹងវិធានដើមកំណើតទំនិញ និងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច(LDCs) ព្រមទាំងគម្រោងសិក្សាស្រាវជ្រាវរបស់អង្គការ UNCTAD ស្ដីពីយុទ្ធសាស្រ្ដរបស់កម្ពុជាសម្រាប់ការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ដោយរលូន ដែលជាផ្នែកដ៏សំខាន់របស់ឯកសារក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្នាំ២០៣០ (Trade Policy Framework) របស់ក្រសួងពាណិជ្ជកម្ម។
---
(Geneva, Switzerland): On the afternoon of Friday, 28 March 2025, at the World Trade Organization (WTO) in Geneva, Switzerland, while leading the Cambodian delegation to Cambodia’s 3rd Trade Policy Review meeting (3rd TPR), Her Excellency CHAM Nimul, Minister of Commerce, met with Mr. PAUL Akiwumi, Director for Africa, LDCs, and Special Programmes of UNCTAD.
The purpose of the meeting was to discuss cooperation between Cambodia and UNCTAD, including the organization of workshops related to rules of origin, LDC graduation, and the formulation of Cambodia’s Trade Policy Framework toward 2030 for the Ministry of Commerce.


