ក្រសួងពាណិជ្ជកម្ម ទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់រៀបចំកិច្ចប្រជុំចរចាជុំទី១០ របស់គណៈកម្មការចរចាកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (10th DEFA NC Meeting) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១៤ ខែមីនា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ដោយមានការចូលរួមពីសមាជិក DEFA NC តំណាងរដ្ឋសមាជិកអាស៊ាន និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធដែលជា សមាជិកគណៈកម្មការចរចាកិច្ចព្រមព្រៀង DEFA របស់កម្ពុជា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(សៀមរាប)៖ ក្រសួងពាណិជ្ជកម្ម ទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់រៀបចំកិច្ចប្រជុំចរចាជុំទី១០ របស់គណៈកម្មការចរចាកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (10th DEFA NC Meeting) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១៤ ខែមីនា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ដោយមានការចូលរួមពីសមាជិក DEFA NC តំណាងរដ្ឋសមាជិកអាស៊ាន និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធដែលជា សមាជិកគណៈកម្មការចរចាកិច្ចព្រមព្រៀង DEFA របស់កម្ពុជា។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបន្ដការពិភាក្សានិងចរចាលើសេចក្ដីព្រាងអត្ថបទ DEFA ដែលផ្ដោតលើប្រធានបទសំខាន់ដូចជា៖

(១)- ពាណិជ្ជកម្មឌីជីថល

(២)- ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន

(៣)- អត្តសញ្ញាណ និងយថាភូតកម្មឌីជីថល

(៤)- ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក

(៥)- លំហូរ/ការចល័តទេពកោសល្យ និងកិច្ចសហប្រតិបត្តិការ

(៦)- កិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាថ្មីៗ

(៧)- ការការពារទិន្នន័យ និងឯកជនភាព

(៨)- សុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងសន្ដិសុខសាយប័រ

(៩)- គោលនយោបាយប្រកួតប្រជែង និង

(១០)- បទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត។

កិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) នឹងផ្តល់នូវវិធីសាស្រ្តដែលស៊ីសង្វាក់គ្នា ការចុះសម្រុងគ្នា កិច្ចសហការ និងផ្អែកលើច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការរបស់អាស៊ាននៅក្នុងប្រព័ន្ធអេកូឡូស៊ីឌីជីថល ដើម្បីបង្កើតសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ដែលមានលក្ខណៈបើកចំហ សុវត្ថិភាព អន្តរប្រតិបត្តិការ ការប្រកួតប្រជែង និងរួមបញ្ចូលនៅក្នុងរបៀបវារៈនៃការកសាងសហគមន៍សេដ្ឋកិច្ច​អាស៊ាន កាន់តែទូលំទូលាយ។ ការ​ចរចា DEFA ​ត្រូវ​បាន​ចាប់​ផ្តើម​ជា​ផ្លូវ​ការ​នៅ​ខែ​ធ្នូ ឆ្នាំ​២០២៣ ហើយ​គ្រោងនឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០២៥។

---

(Siem Reap): The Ministry of Commerce is hosting the Tenth Meeting of the ASEAN Digital Economy Framework Agreement Negotiating Committee (10th DEFA NC Meeting) from 10–14 March, 2025, in Siem Reap. The meeting is attended by DEFA NC members, representatives of ASEAN Member States, and representatives of relevant ministries and institutions that are members of the Cambodian DEFA Negotiating Committee.

The meeting was organized to continue discussions and negotiate on the draft DEFA, focusing on key topics such as:

(1)- Digital Trade

(2)- Cross-border E-Commerce

(3)- Digital ID and Authentication

(4)- Electronic Payments

(5)- Talent Mobility and Cooperation

(6)- Cooperation on Emerging Technologies

(7)- Data Protection and Privacy

(8)- Online Safety and Cybersecurity

(9)- Competition Policy and

(10)- Other relevant provisions

ASEAN DEFA will provide a coherent, harmonized, collaborative, and rules-based approach to ASEAN’s cooperation in the digital ecosystem to establish an open, secure, interoperable, competitive, and inclusive regional digital economy in the broader AEC-building agenda. The DEFA negotiation was officially launched in December 2023 and aims for the completion by the end of 2025.

https://s2.moc.gov.kh/mocspace/mocspace_1744184637932.jpg
https://s2.moc.gov.kh/mocspace/mocspace_1744184637990.jpg
https://s2.moc.gov.kh/mocspace/mocspace_1744184637978.jpg
https://s2.moc.gov.kh/mocspace/mocspace_1744184638394.jpg
https://s2.moc.gov.kh/mocspace/mocspace_1744184639299.jpg
https://s2.moc.gov.kh/mocspace/mocspace_1744184638749.jpg