(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រី អគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប.រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈរួមមាន៖
១- របាយការណ៍របស់ក្រុមការងារព័ត៌មាន ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ
២- របាយការណ៍ស្តីពីសេចក្តីព្រាងយុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សារអង្ករកម្ពុជា ឆ្នាំ២០២៥-២០៣០
៣- របាយការណ៍របស់អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស
៤- របាយការណ៍របស់អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មពាណិជ្ជកម្ម
៥- របាយការណ៍របស់អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ
៦- របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែង
៧- របាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ
៨- បញ្ហាផ្សេងៗ។
- - -
His Excellency OK Boung, Secretary of State of the Ministry of Commerce, chaired the weekly meeting of the Ministry of Commerce.
...
(Phnom Penh): On the morning of Thursday, 13 March 2025, at the Ministry of Commerce, His Excellency OK Boung, Secretary of State of the Ministry of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting, which was attended by the ministry's leaders, directors-general, directors of departments, directors of provincial departments, and other officials.
The weekly meeting covered the following agendas:
1. Brief Report of the Ministry of Commerce Public Relations and Working Group (MoC PR)
2. Brief Report on the Draft Strategy for Expansion and Diversification of the Cambodian Rice Market 2025-2030
3. Brief Report of the General Directorate of Domestic Trade
4. Report of the General Directorate of Trade Services
5. Report of the General Directorate of Consumer Protection, Competition, and Fraud Repression
6. Brief Report of the Stung Treng Provincial Department of Commerce
7. Brief Report of the Tbaung Khmum Provincial Department of Commerce
8. Other matters




