(ហ្សាការតា, ឥណ្ឌូណេស៊ី)៖ នាថ្ងៃទី៥-៧ ខែមីនា ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអាស៊ាន ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានគណៈកម្មាធិការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដាសម្រាប់ភាគីកម្ពុជា បានដឹកនាំគណប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី១២ នៃគណៈកម្មាធិការចរចាពាណិជ្ជកម្មនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីពិនិត្យនិងតាមដានវឌ្ឍនភាពនៃការចរចា ពិភាក្សាដោះស្រាយបញ្ហាជាប់គាំងរបស់ក្រុមការងារពាក់ព័ន្ធ ក៏ដូចជាផ្តល់អនុសាសន៍លើកិច្ចការសំខាន់ៗដែលត្រូវធ្វើបន្ទាប់ ដើម្បីឈានទៅរកការបញ្ចប់ជាដុំកំភួននៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា នៅឆ្នាំ២០២៥។
នៅក្នុងឱកាសនោះដែរ កិច្ចប្រជុំរបស់ក្រុមការងារពាក់ព័ន្ធមួយចំនួនក៏ត្រូវបានរៀបចំឡើងផងដែរ រួមមាន ក្រុមការងារ៖ (១) ពាណិជ្ជកម្មទំនិញ (២) ការប្រតិបត្តិល្អលើបទដ្ឋានគតិយុត្ត និង (៣) ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព។
---
(Jakarta, Indonesia): On 5–7 March 2025, His Excellency LONG Kemvichet, Director-General for International Trade and ACAFTA TNC Lead for Cambodia, led the Cambodian delegation to attend the 12th ACAFTA TNC meeting.
The meeting was conducted to monitor progress, addressed pending issues of the relevant subsidiary bodies, and provided guidance on the follow-up work related to the ACAFTA negotiations. These efforts aim to achieve the substantial conclusion of the ACAFTA negotiations in 2025.
On that sideline, some meetings of the subsidiary bodies were also organized including (1) Trade in Goods, (2) Good Regulatory Practice, and (3) Standard, Technical Regulations and Conformity Assessment Procedures.







