ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចូលរួមពិធីជប់លៀងអាហារពេលល្ងាច (Gala dinner) រៀបចំឡើងដោយស្ថានទូតឥណ្ឌាប្រចាំនៅព្រះរាជាណាកចក្រកម្ពុជា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាល្ងាចថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារ Fairfield by Marriott ភ្នំពេញ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីជប់លៀងអាហារពេលល្ងាច (Gala dinner) ដែលរៀបចំឡើងដោយ ស្ថានទូតឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សហការជាមួយរដ្ឋាភិបាលនៃរដ្ឋតាមិល នៃសាធារណរដ្ឋឥណ្ឌា និងសហព័ន្ធឧស្សាហកម្មឥណ្ឌា។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី អា ឡាលីថា អាយអេអេស (R. Lalitha IAS) នាយកផ្នែកវាយនភណ្ឌរបស់រដ្ឋាភិបាលនៃរដ្ឋតាមិល នៃសាធារណរដ្ឋឥណ្ឌានិងគណៈប្រតិភូ តំណាងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) និងតំណាងសមាគមស្បែកជើងកម្ពុជា(CFA) ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បីតភ្ជាប់ទំនាក់ទំនងរវាងអ្នកលក់-អ្នកទិញផ្នែកវាយនភណ្ឌកម្ពុជានិងឥណ្ឌា និងដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជានិងឥណ្ឌាឱ្យកាន់តែប្រសើរឡើងថែមទៀត។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីការរៀបចំ និងអនុវត្តយុទ្ធសាស្ត្រមួយចំនួនរបស់ក្រសួងពាណិជ្ជកម្មក្នុងការធ្វើពិពិធកម្មទីផ្សារ និងបង្កើនភាពប្រកួតប្រជែង ការពង្រីកមូលដ្ឋានផលិតកម្ម ការបង្កើនតម្លៃបន្ថែម ការតភ្ជាប់ខ្សែច្រវាក់តម្លៃនិងផ្គត់ផ្គង់សកល ពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម ព្រមទាំងការបង្កើនភាពទាក់ទាញវិនិយោគក្នុងឧស្សាហកម្មថ្មីៗ ដែលជាមូលដ្ឋាននៃការគាំទ្រកំណើនប្រកបដោយចីរភាពនិងភាពធន់៕

https://s2.moc.gov.kh/mocspace/mocspace_1744174988825.jpg
https://s2.moc.gov.kh/mocspace/mocspace_1744174989123.jpg
https://s2.moc.gov.kh/mocspace/mocspace_1744174988885.jpg
https://s2.moc.gov.kh/mocspace/mocspace_1744174989339.jpg
https://s2.moc.gov.kh/mocspace/mocspace_1744174989277.jpg
https://s2.moc.gov.kh/mocspace/mocspace_1744174989219.jpg
https://s2.moc.gov.kh/mocspace/mocspace_1744174989234.jpg
https://s2.moc.gov.kh/mocspace/mocspace_1744174989338.jpg
https://s2.moc.gov.kh/mocspace/mocspace_1744174988958.jpg