(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការប៉ាន់ស្មានទិន្នផលប្រចាំឆ្នាំ២០២៥ និងថ្លៃដើមផលិតកម្មស្វាយចន្ទី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ អនុរដ្ឋលខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក លោកស្រី មន្ត្រីជំនាញនៃក្រសួងទាំងពីរ និងតំណាងអគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធ ព្រមទាំងសមាគមសហព័ន្ធស្វាយចន្ទី ជាច្រើនរូប។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងស្វែងរកទិន្នន័យពិតប្រាកដមួយ យកមកវិភាគសេដ្ឋកិច្ចទាក់ទងនឹងខ្សែច្រវាក់តម្លៃស្វាយចន្ទី។





