(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំ ផ្គូផ្គងរវាងក្រុមហ៊ុនផលិតចំណីសត្វ និងអ្នកផ្គត់ផ្គង់ពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀត សម្រាប់ផលិតចំណីសត្វ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋាននិងនាយកដ្ឋានពាក់ព័ន្ធ តំណាងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំង១១ និងតំណាងក្រុមហ៊ុនស៊ី.ភី. ក្រុមហ៊ុនផលិតចំណីសត្វចំនួន ៥ ព្រមទាំងម្ចាស់សៃឡូជាច្រើនរូប។
គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិភាក្សាពីលទ្ធភាព និងសមត្ថភាពប្រមូលទិញ ការផ្គត់ផ្គង់ តម្លៃ និងលក្ខខណ្ឌជាក់លាក់មួយដែលអាចឈានទៅរកការចុះកិច្ចសន្យាលក់-ទិញជាមួយគ្នា។








