លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Wendy Paratian អ្នកសម្របសម្រួលកម្មវិធីក្របខណ្ឌពង្រឹងសមាហរកម្ម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេស របស់ក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យមើលពីសមិទិ្ធផល នៃគម្រោងដែលបានអនុវត្ត និងគម្រោងដែលកំពុងអនុវត្តក្រោមការឧបត្ថម្ភគាំទ្រពីក្របខណ្ឌពង្រឹងសមាហរកម្ម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Wendy Paratian អ្នកសម្របសម្រួលកម្មវិធីក្របខណ្ឌពង្រឹងសមាហរកម្ម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេស របស់ក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យមើលពីសមិទិ្ធផល នៃគម្រោងដែលបានអនុវត្ត និងគម្រោងដែលកំពុងអនុវត្តក្រោមការឧបត្ថម្ភគាំទ្រពីក្របខណ្ឌពង្រឹងសមាហរកម្ម។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសមិទ្ធិផលដែលគម្រោងបានអនុវត្តកន្លងមកក្រោមការឧបត្ថម្ភគាំទ្រពីក្របខណ្ឌពង្រឹងសមាហរកម្ម រួមមាន៖ ការពង្រឹងសមត្ថភាពស្ថាប័នអនុវត្តគម្រោង កម្មវិធីជំរុញ និងការធ្វើពិពិធកម្មការនាំចេញ ការបង្កើតយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ការបង្កើតយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក គម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជា និងបានផ្លាស់ប្តូរយោបល់ពីវឌ្ឍភាពនៃការគាំទ្រក្រោមកម្មវិធីបណ្តោះអាសន្នរបស់ក្របខណ្ឌពង្រឹងសមាហរកម្មផងដែរ។

ជាការឆ្លើយតប លោកស្រី Wendy Paratian បានកោតសរសើរក្រសួងពាណិជ្ជកម្មដែលបានអនុវត្តគម្រោងទទួលបានលទ្ធផលផ្លែផ្កាកន្លងមក និងស្នើសុំកម្ពុជាចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តនៃការអនុវត្តទៅប្រទេសអភិវឌ្ឍន៍តិចតួចដទៃទៀត។ លោកស្រី Paratian បានបន្ថែមថា ក្របខណ្ឌពង្រឹងសមាហរកម្ម ត្រូវការធាតុចូល និងការចូលរួមពីកម្ពុជាក្នុងរៀបចំកម្មវិធីការងារ និងអនុវត្តគម្រោង សម្រាប់ក្របខណ្ឌពង្រឹងសមាហរកម្មដំណាក់ទី៣។

---

(Phnom Penh): On the morning of Thursday, 3 April 2025, at the Ministry of Commerce, Her Excellency TEKRETH Kamrang, Secretary of State of the Ministry of Commerce, received a courtesy call from Ms. Wendy Paratian, Coordinator of the Enhanced Integration Framework Executive Secretariat, participated by leaders and technical officers of the Ministry of Commerce to review the results of implemented projects and ongoing projects supported by the Enhanced Integration Framework.

On that occasion, Her Excellency secretary of State highlighted the achievements of projects implemented under the Enhanced Integration Framework's support, including: Enhanced Institutional Capacity Building, the Cambodia Export and Expansion Program, the Cambodia Trade Integration Strategy Project, the E-Commerce Strategy Project, and the Project. She t, and also exchanged views on supporting the progress of interim facilities under the Enhanced Integration Framework.

In response, Ms. Wendy Paratian commended the Ministry of Commerce for the projects' fruitful results and requested Cambodia to share its experiences and best practices with other least developed countries (LDCs). Ms. Paratian added that the Enhanced Integration Framework requires Cambodia's input and participation in preparing the work program and implementing projects for Enhanced Integration Framework Phase 3.

https://s2.moc.gov.kh/mocspace/mocspace_1744110048028.jpg
https://s2.moc.gov.kh/mocspace/mocspace_1744110047981.jpg
https://s2.moc.gov.kh/mocspace/mocspace_1744110048240.jpg
https://s2.moc.gov.kh/mocspace/mocspace_1744110048117.jpg
https://s2.moc.gov.kh/mocspace/mocspace_1744110048076.jpg
https://s2.moc.gov.kh/mocspace/mocspace_1744110048136.jpg