(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមធ្វើបទអន្តរាគម ក្នុងកិច្ចប្រជុំការសន្ទនាអាជីវកម្ម ប្រចាំឆ្នាំ២០២៥ (Business Dialogue 2025) នៅស្ថានទូតវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម NGUYEN MINH VU ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងជាវេទិកាសម្រាប់វិស័យសាធារណៈ និងឯកជននៃប្រទេសទាំងពីរ ដើម្បីចូលរួមពិភាក្សា ផ្លាស់ប្តូរទស្សនៈ ផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងអំពីទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
---
(Phnom Penh): On the morning of Wednesday, 2 March 2025, His Excellency HO Sivyong, Delegation of the Royal Government of Cambodia in charge of the Director General of Trade Supports and Services, participated in a intervention Business Dialogue 2025 at the Vietnamese Embassy in the Kingdom of Cambodia. The event was presided over by His Excellency Nguyen Minh Vu, Ambassador of the Socialist Republic of Vietnam.
The dialogue provided a platform for public and private sector representatives from both countries to discuss, exchange perspectives, and share insights to enhance bilateral trade relations.





