(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង នាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។
កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្រោមរបៀបវារៈរួមមាន៖
១. របាយការណ៍ស្ដីពីលទ្ធផលសង្ខេបនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣
(3rd TPR)
២. របាយការណ៍ស្ដីពីវឌ្ឍនភាពនៃការងារចុះអនុស្សរណៈរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនផលិតចំណីសត្វ ចំនួន៦ ស្តីពីកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើម
៣. របាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តគម្រោងជំរុញទីផ្សារកសិកម្មខ្នាតតូច (AIMS) ដំណាក់កាលទី១ និងការត្រៀមអនុវត្តគម្រោងជំរុញទីផ្សារកសិកម្មខ្នាតតូច (AIMS) ដំណាក់កាលទី២
៤. របាយការណ៍ស្ដីពីវឌ្ឍនភាពការងាររៀបចំនិងចូលរួមពិព័រណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ ប្រទេសជប៉ុន
៥. របាយការណ៍វឌ្ឍនភាពការងារមន្ទីរពាណិជ្ជកម្មខេត្តតាកែវ
៦. របាយការណ៍វឌ្ឍនភាពការងារមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប
៧. បញ្ហាផ្សេងៗ។
---
His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce, chaired the weekly meeting of the Ministry.
...
(Phnom Penh): On the morning of Thursday, 3 April 2025, at the Ministry of Commerce, His Excellency KEM Sithan, Permanent Secretary of State and High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting attended by the Ministry’s leaders, including the Secretary of State, Undersecretary of State, Director General, Directors of Departments, Directors of Provincial Departments, and other officials.
The weekly meeting, held at the Ministry of Commerce and via video conference, covered the following agendas:
1. Brief report on the progress of Cambodia’s 3rd Trade Policy Review (3rd TPR) meeting.
2. Brief report on the progress of the memorandum of understanding between the Ministry of Commerce and the six animal feed manufacturers on cooperation to promote the procurement of red corn, cassava, and raw materials.
3. Brief report on the implementation of the Accelerating Inclusive Markets for Smallholders (AIMS), Phase I, and preparations for the implementation of AIMS, Phase II.
4. Brief report on the progress of preparations for participation in World Expo 2025, Osaka, Kansai, Japan.
5. Brief report of the Takeo Provincial Department of Commerce.
6. Brief report of the Siem Reap Provincial Department of Commerce.
7. Other matters.






