ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខា​ធិការ​ប្រចាំការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំក្របខណ្ឌគោលនយោបាយពាណិជ្ជកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០​ លើកទី២ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេស និងទីប្រឹក្សា​ របស់ក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងទី១ នៃក្របខណ្ឌគោលនយោបាយពាណិជ្ជកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០ បន្ទាប់ពីបានធ្វើការពិគ្រោះយោបល់ជាមួយអន្តរក្រសួង-ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខា​ធិការ​ប្រចាំការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំក្របខណ្ឌគោលនយោបាយពាណិជ្ជកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០​ លើកទី២ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេស និងទីប្រឹក្សា​ របស់ក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងទី១ នៃក្របខណ្ឌគោលនយោបាយពាណិជ្ជកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០ បន្ទាប់ពីបានធ្វើការពិគ្រោះយោបល់ជាមួយអន្តរក្រសួង-ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ។

កិច្ចប្រជុំគណៈកម្មការនេះ បានពិនិត្យមើលបរិបទ គោលដៅយុទ្ធសាស្ត្រ និងអនុសាសន៍គោលនយោបាយរបស់សសរស្តម្ភទាំង៦ របស់ក្របខណ្ឌគោលនយោបាយពាណិជ្ជកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០ ដើម្បីឱ្យការបង្កើតក្របខណ្ឌគោលនយោបាយ​ពាណិជ្ជកម្មថ្មីនេះ មានភាពគ្រប់ជ្រុងជ្រោយប្រកបដោយទស្សនវិស្ស័យ ក្នុងការបើកច្រកទីផ្សារ ពង្រឹងភាពប្រកួតប្រជែងពាណិជ្ជកម្ម ការធ្វើពិពិធកម្មសេដ្ឋកិច្ច ពាណិជ្ជកម្មឌីជីថល និងការត្រៀមខ្លួនរបស់កម្ពុជាចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចនៅក្នុងឆ្នាំ២០២៩ខាងមុខ។

---

(Phnom Penh): On the morning of Tuesday, 2 April 2025, at the Ministry of Commerce, His Excellency KEM Sithan, Permanent Secretary of the Ministry of Commerce, led the 2nd meeting of Cambodia Trade Policy Framework Toward 2030 Committee, which was attended by leaders, technical officers and advisors of the Ministry of Commerce, to review and discuss the 1st draft of the Cambodia Trade Policy Framework Towards 2030 after consulting with relevant inter-ministerial and the private sectors.

The committee meeting reviewed the context, strategic objectives and policy recommendations of the six pillars of the Cambodia Trade Policy Framework Towards 2030, to develop this new trade policy framework is comprehensive vision to open up markets, enhance trade competitiveness, diversify the economy, digital trade and preparing Cambodia’s readiness to graduate from LDC status in 2029.

https://s2.moc.gov.kh/mocspace/mocspace_1744108834531.jpg
https://s2.moc.gov.kh/mocspace/mocspace_1744108834458.jpg
https://s2.moc.gov.kh/mocspace/mocspace_1744108834559.jpg
https://s2.moc.gov.kh/mocspace/mocspace_1744108834633.jpg
https://s2.moc.gov.kh/mocspace/mocspace_1744108834543.jpg
https://s2.moc.gov.kh/mocspace/mocspace_1744108834534.jpg