(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម VANLALVAWNA BAWITLUNG ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាពីកាលានុវត្តភាពក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឥណ្ឌាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
(Phnom Penh): On the morning of Monday, 7 April 2025, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from His Excellency VANLALVAWNA Bawitlung, Ambassador of the Republic of India to the Kingdom of Cambodia.
During the meeting, the two sides discussed and exchanged views on opportunities to promote bilateral trade and investment and further enhance cooperation between Cambodia and India.




