លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម យាន តុង អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិនលើកទី៧

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម យាន តុង អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិនលើកទី៧ ដោយមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងគណៈប្រតិភូរបស់ភាគីចិនផងដែរ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពបន្តពីកិច្ចប្រជុំលើកមុន ក៏ដូចជាពិភាក្សាពីបញ្ហាប្រឈម កាលានុវត្តភាព និងយុទ្ធសាស្ត្រថ្មីៗ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន។

https://s2.moc.gov.kh/mocspace/mocspace_1741853859915.jpg
https://s2.moc.gov.kh/mocspace/mocspace_1741853878955.jpg
https://s2.moc.gov.kh/mocspace/mocspace_1741853878935.jpg
https://s2.moc.gov.kh/mocspace/mocspace_1741853878847.jpg
https://s2.moc.gov.kh/mocspace/mocspace_1741853878958.jpg
https://s2.moc.gov.kh/mocspace/mocspace_1741853900859.jpg
https://s2.moc.gov.kh/mocspace/mocspace_1741853901053.jpg
https://s2.moc.gov.kh/mocspace/mocspace_1741853900932.jpg
https://s2.moc.gov.kh/mocspace/mocspace_1741853900965.jpg
https://s2.moc.gov.kh/mocspace/mocspace_1741853901015.jpg
https://s2.moc.gov.kh/mocspace/mocspace_1741853900969.jpg
https://s2.moc.gov.kh/mocspace/mocspace_1741853900972.jpg
https://s2.moc.gov.kh/mocspace/mocspace_1741853901012.jpg
https://s2.moc.gov.kh/mocspace/mocspace_1741853901008.jpg