លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មប្រចាំសាធារណរដ្ឋតួកគីយ៉េ បានចូលរួមកម្មវិធីពិព័រណ៌ក្រណាត់ អំបោះ និងសម្ភារៈវាយនភ័ណ្ឌ ឆ្នាំ២០២៥ (TEXHIBITION ISTANBUL 2025: FABRIC, YARN & TEXTILE ACCESSORIES FAIR) ដែលត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៌អ៊ីស្តង់ប៊ុល ចាប់ពីថ្ងៃទី៥-៧ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគីយ៉េ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(អ៊ីស្តង់ប៊ុល, តួកគីយ៉េ)៖ នាថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មប្រចាំសាធារណរដ្ឋតួកគីយ៉េ បានចូលរួមកម្មវិធីពិព័រណ៌ក្រណាត់ អំបោះ និងសម្ភារៈវាយនភ័ណ្ឌ ឆ្នាំ២០២៥ (TEXHIBITION ISTANBUL 2025: FABRIC, YARN & TEXTILE ACCESSORIES FAIR) ដែលត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៌អ៊ីស្តង់ប៊ុល ចាប់ពីថ្ងៃទី៥-៧ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគីយ៉េ។

ព្រឹត្តិការណ៍នេះត្រូវបានសហការរៀបចំដោយ សមាគមអ្នកនាំចេញវាយនភ័ណ្ឌអ៊ីស្តង់ប៊ុល (ITHIB) និងសភាពាណិជ្ជកម្មទីក្រុងអ៊ីស្តង់ប៊ុល (ICOC) ដោយមានក្រុមហ៊ុនចូលរួមតាំងបង្ហាញប្រមាណ ៥៥០ក្រុមហ៊ុន មកពីបណ្តាប្រទេសនានាក្នុងតំបន់អឺរ៉ុប អង់គ្លេស សហរដ្ឋអាមេរិក និងមជ្ឈិមបូពាហ៌ និងមានអ្នកចូលរួមទស្សនាសរុបប្រមាណ ២ម៉ឺន៥ពាន់នាក់។

ក្រៅពីទស្សនានូវស្តង់ពិព័រណ៌ និងជួបប្រាស្រ័យទាក់ទងជាមួយនឹងក្រុមហ៊ុន-សហគ្រាសដែលជាអ្នកផលិតនិងផ្គត់ផ្គង់នូវផលិតផលវាយនភ័ណ្ឌ លោកអនុព័ន្ធពាណិជ្ជកម្មក៌បានចូលរួមស្តាប់ផងដែរនូវបទបង្ហាញនិងកិច្ចពិភាក្សារបស់វាគ្មិននិងអ្នកជំនាញក្នុងវិស័យកាត់ដេរនិងវាយនភ័ណ្ឌ ដើម្បីស្វែងយល់អំពីនិន្នាការទីផ្សារ តម្រូវការ និងបច្ចេកវិទ្យាថ្មីៗក្នុងវិស័យនេះផងដែរ។

---

(Istanbul, Türkiye): On Friday, 7 March 2025, Mr. KEO Buntheng, Commercial Attaché to the Republic of Türkiye, attended the TEXHIBITION ISTANBUL 2025: FABRIC, YARN & TEXTILE ACCESSORIES FAIR, which was held at the Istanbul Expo Center from March 5-7, 2025 in Istanbul, Türkiye.

The event was co-organized by the Istanbul Textile Exporters Association (ITHIB) and the Istanbul Chamber of Commerce (ICOC), with approximately 550 exhibiting companies from various countries in Europe, the United Kingdom, the United States, and the Middle East, and a total of 25,000 visitors.

In addition to visiting exhibition booths and interacting with companies and enterprises who are the producers and suppliers of textile products, the Commercial Attaché also attended presentations and discussions by speakers and experts in the garment and textile sectors to learn about market trends, needs, and new technologies in this sector.

https://s2.moc.gov.kh/mocspace/mocspace_1741853410960.jpg
https://s2.moc.gov.kh/mocspace/mocspace_1741853411116.jpg
https://s2.moc.gov.kh/mocspace/mocspace_1741853410944.jpg
https://s2.moc.gov.kh/mocspace/mocspace_1741853411339.jpg
https://s2.moc.gov.kh/mocspace/mocspace_1741853411329.jpg
https://s2.moc.gov.kh/mocspace/mocspace_1741853411178.jpg
https://s2.moc.gov.kh/mocspace/mocspace_1741853411338.jpg