(អង់តាលីយ៉ា, តួកគីយ៉េ)៖ នាថ្ងៃទី២៨-៣១ ខែមករា ឆ្នាំ២០២៥ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មប្រចាំសាធារណរដ្ឋតួកគីយ៉េ បានចូលរួមកម្មវិធីពិព័រណ៌ម្ហូបអាហារនិងភេសជ្ជៈអន្តជាតិ លើកទី៣១ (31st International Trade Exhibition for Food and Beverage) ដែលត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលអង់តាលីយ៉ា (Antalya Expo Center) នៅទីក្រុងអង់តាលីយ៉ា សាធារណរដ្ឋតួកគីយ៉េ។ ព្រឹត្តិការណ៍នេះមានក្រុមហ៊ុនចូលរួមតាំងបង្ហាញប្រមាណ៣០០ក្រុមហ៊ុន មកពីខេត្តចំនួន៧០ នៅក្នុងប្រទេសតួកគីយ៉េ និងប្រទេសចំនួន៥០ និងមានអ្នកចូលរួមទស្សនាសរុបប្រមាណ ២ម៉ឺននាក់។
នៅក្នុងព្រឹត្តិការណ៍នេះផងដែរ លោកអនុព័ន្ធពាណិជ្ជកម្មចូលរួមពិធីបើកពិព័រណ៌ និងបានទស្សនានូវស្តង់ពិព័រណ៌ផលិតផលម្ហូបអាហារនិងភេសជ្ជៈ ផលិតផលសាច់សត្វ គ្រឿងសមុទ្រ គ្រាប់ធញជាតិ អាហារបង្កកនិងកែច្នែ រួមនឹងគ្រឿងម៉ាស៊ីននិងបរិក្ខាដែលបម្រើដល់ការផលិតនិងវេចខ្ចប់អាហារនិងភេសជ្ជៈ។ ឆ្លៀតក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្មបានជួបជាមួយនឹងក្រុមហ៊ុននាំចូលគ្រាប់ស្វាយចន្ទី អង្ករ ម្រេច និងផ្លែឈើក្រៀម និងគ្រាប់ធញជាតិមួយចំនួនទៀត ដើម្បីផ្សព្វផ្សាយអំពីសក្តានុពលនៃផលិតផលកម្ពុជា និងបានផ្តល់ជូននូវព័ត៌មានទំនាក់ទំនងរបស់ក្រុមហ៊ុននិងសហគ្រាស កម្ពុជា ដែលជាអ្នកផលិតនិងផ្គត់ផ្គង់នូវផលិតផលទាំងនេះ ក្នុងគោលដៅដើម្បីឱ្យធុរជននិងវិនិយោគិននៃប្រទេសទាំងពីរអាចភ្ជាប់ទំនាក់ទំនងនិងសិក្សាអំពីលទ្ធភាពក្នុងការធ្វើកិច្ចសហការអាជីវកម្មរួមគ្នា។
---
(Antalya, Türkiye): On 28-31 January 2025, Mr. Keo Buntheng, Commercial Attaché to the Republic of Türkiye, attended the 31st International Trade Exhibition for Food and Beverage, which was held at Antalya Expo Center in Antalya, Türkiye. The event attracted approximately 300 exhibitors from 70 provinces in Türkiye and 50 countries, with a total of approximately 20,000 visitors.
At the event, the Commercial Attaché attended the opening ceremony of the exhibition and visited the exhibition booths of food and beverage products, meat products, seafood, nuts, frozen and processed foods, as well as machinery and equipment used in the production and packaging of food and beverages. Taking that opportunity, the Commercial Attaché met with importers of cashew nuts, rice, pepper, dried fruits, and other nuts to promote the potential of Cambodian products and provided contact information of Cambodian companies and enterprises that are the producers and suppliers of these products, with the aim of enabling businesspeople and investors from both countries to connect and explore the possibilities in doing business together.


